សមាជិក​ហេ​គ​ឃ័​រ Overlord Dark ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ៥ឆ្នាំ​ពីបទ​លួច​ទិន្នន័យ​វេជ្ជសាស្ត្រ និង​ហិរញ្ញវត្ថុ

0

Nathan Wyatt អាយុ ៣៩ឆ្នាំ ជា​ជនជាតិ​អង់គ្លេស​បាន​សារភាព​ចំពោះ​តួនាទី​របស់គាត់​នៅក្នុង​ក្រុម “Hacker Overlord” ដែល​បាន​ឃុបឃិត​គ្នា​លួច​ទិន្នន័យ​ផ្ទាល់ខ្លួន​និង​វេជ្ជសាស្ត្រ។ គាត់​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​សហព័ន្ធ​រយៈពេល ៥ ឆ្នាំ។

The Dark Overlord គឺជា​ក្រុម​ហេ​គ​ដ៏​ល្បី​ដែលមាន​ជំនាញ​ក្នុងការ​លួច​យក​ព័ត៌មាន​សំខាន់​និង​គំរាមកំហែង​ដល់​ជនរងគ្រោះ​ដែលមាន​ការប៉ះពាល់​លើកលែងតែ​ជនរងគ្រោះ​បានធ្វើការ​បង់ថ្លៃ​លោះ។ ក្រុម​នេះ​បាន​ហេ​គ​អង្គការ​ជាច្រើន​នៅ​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​ដើម្បី​លួច​យក​ទិន្នន័យ និង​គំរាមកំហែង​ពួកគេ​សម្រាប់​ការបង់ប្រាក់​លោះ។ ចំនួន​គោលដៅ​របស់​អង្គការ​រួមមាន​អង្គភាព​ថែទាំ​សុខភាព​ហិរញ្ញវត្ថុ អង្គភាព​ច្បាប់ ភាពយន្ត និងផ្សេងៗទៀត។

លោក Nathan Wyatt  ត្រូវគេ​ធ្វើ​បត្យាប័ន​ពី​ចក្រភព​អង់គ្លេស​ទៅ​សហរដ្ឋអាមេរិក​នៅ​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ យោងទៅតាម​ឯកសារ​របស់​តុលាការ​គាត់​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​សកម្មភាព​ហេ​គ។

យោងតាម​ការចោទប្រកាន់ The Dark Overlord បាន​បង្ក​ផលប៉ះពាល់​ដល់​និ​យោ​ជិ​ក​រាប់មិនអស់​នៅ​សហរដ្ឋអាមេរិក​ដែល​ភាគច្រើន​នៃ​ពួកគេ​រង​ផលប៉ះពាល់​ម្តង​ហើយ​ម្តងទៀត។

ជំនួយការ​មេធាវី​ស្តីទី​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ក្រសួងយុត្តិធម៌​លោក Brian C. Rabbitt នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​នៃ​នាយកដ្ឋាន​យុត្តិធម៌​មានប្រសាសន៍ថា៖ “Nathan Wyatt  បាន​ប្រើ​ជំនាញ​បច្ចេកទេស​របស់គាត់​ដើម្បី​លួច​ទិន្នន័យ​ឯកជន​របស់​ជនជាតិ​អាមេរិកាំង និង​បាន​កេងចំណេញ​ពី​ចំណុច​ងាយ​រងគ្រោះ​នៃ​កំណត់ត្រា​វេជ្ជសាស្ត្រ និង​ហិរញ្ញវត្ថុ​សម្រាប់​ការ​ចំណេញ​របស់គាត់” ។

Wyatt បាន​មានប្រសាសន៍ថា គាត់​គឺជា​ផ្នែក​មួយ​របស់​ក្រុម​ដែល​ចាប់ផ្តើម​នៅ​ឆ្នាំ២០១៦ ហើយ​គាត់​ទទួលខុសត្រូវ​ក្នុង​ការចូល​ទៅកាន់​បណ្តា​ញ​កុំព្យូទ័រ​របស់​ក្រុមហ៊ុន​សហរដ្ឋអាមេរិក​ដោយ​គ្មាន​ការអនុញ្ញាត។

លោក​ក៏បាន​សារភាព​ផងដែរ​ថា លោក​បាន​ដើរតួនាទី​ក្នុងការ​បង្កើត ធ្វើឱ្យមាន​សុពលភាព​និង​រក្សា​ទំនាក់ទំនង​ការទូទាត់ និង​គណនី​បណ្តាញ​ឯកជន​និម្មិត។ លោក Wyatt បាន​សុំទោស​នៅក្នុង​សវនាការ​ដែល​ធ្វើឡើង​តាមរយៈ​កម្មវិធី Zoom ដោយ​និយាយថា គាត់​កំពុង​ប្រើ​ថ្នាំ​សម្រាប់​ដោះស្រាយ​បញ្ហា​ផ្លូវចិត្ត​ដែលនាំឱ្យ​គាត់​ធ្វើការ​សម្រេចចិត្ត​មិនល្អ។

មេធាវី​របស់លោក Wyatt គឺ​លោក Brocca Morrison បានបញ្ជាក់​ថា​ថា លោក Wyatt មិនបាន​រៀបចំ​ការវាយលុក និង​ជា​ហេ​គ​ឃ័​រ​តែ​ម្នាក់​ដែល​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ។

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Gbhacker ចុះផ្សាយ​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here