អ្នកប្រើប្រាស់​អ៊ី​ន​ធឺរ​ណិ​តប​ង់​ក្លា​កើន​ដល់​ចំនួន ១០៦លាន​នាក់

0

ស្ថិតិ​របស់​និយតករ​ទូរគមនាគមន៍រ​បស់​ប្រទេស​បង់​ក្លា​ដេ​ស​បង្ហាញ​នៅពេលថ្មីៗនេះ​ថា​ក្រោយពី​ចំនួន​អ្នកប្រើប្រាស់​បណ្តាញ​អ៊ី​ន​ធឺរ​ណិ​ត​ថ្មី​មាន​ចំនួន​ជិត៧លាន​នាក់​ក្នុង​រយៈពេល៧ខែ​ដំបូង​នៃ​ឆ្នាំនេះ(២០២០)ចំនួន​អ្នកប្រើប្រាស់​បណ្តាញ​អ៊ី​ន​ធឺរ​ណិ​ត​សរុប​បាន​កើន​ឡើងដល់​ចំនួន ១០៦លាន​នាក់​នៅ​ចុងខែ​កក្កដា។

ទិន្នន័យ​របស់​គណៈកម្មាធិកា​រ​និយ័ត​ករ​ទូរគមនាគមន៍​បង់​ក្លា​ដែ​ស (BTRC) បាន​បង្ហាញថា​ចំនួន​អតិថិជន​នៅក្នុង​ប្រទេស​បាន​កើន​ដល់​ចំនួន១០៦,៤១០លាន​នាក់​ក្នុង​ខែកក្កដា។ ក្នុងចំណោម​អតិថិជន​សរុប ទិន្នន័យ BTRC បង្ហាញថា មាន​អ្នកប្រើប្រាស់​បណ្តាញ​អ៊ី​ន​ធឺរ​ណិ​ត​ចល័ត​ចំនួន៩៧,៨៤០លាន​នាក់ និង​អ្នកប្រើប្រាស់​អ៊ីនធឺណិត​ល្បឿន​លឿន ៨,៥៧លាន​នាក់​នៅក្នុង​ប្រទេស​បង់​ក្លា​ដែ​ស។

ចំនួន​អ្នកប្រើប្រាស់​ទូរស័ព្ទ​ចល័ត​សរុប​របស់​ប្រទេស​នេះ​មាន​ចំនួន ១៦៤,២៨២ លាន​នាក់​នៅ​ចុងខែ​កក្កដា។ សូម​រំលឹក​ផងដែរ​ថា  បច្ចុប្បន្ន​ប្រទេស​បង់​ក្លា​ដែ​សមាន​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ចំនួន ៤ ក្នុងនោះ​មាន​ក្រុមហ៊ុន​ចំនួន០៣ ជា​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​មានការ​គាំទ្រ​ពី​បរទេស៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភព​ពត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here