កម្មវិធីទូរស័ព្ទចល័តសរុបចំនួន ១៨មកពីក្រុមហ៊ុនចំនួន ១០ទទួលវិញ្ញាបនបត្រសុវត្ថិភាពលើកិច្ចការពារទិន្នន័យផ្ទាល់ខ្លួនពីអាជ្ញាធរអ៊ីនធឺណិតរបស់ប្រទេសចិននៅថ្ងៃអាទិត្យ ទី២០ ម្សិលមិញនេះ។
កម្មវិធីទាំងនោះមានទាំងកម្មវិធី Union Pay, Suning, China Mobile និង Baidu Map ដែលបានឆ្លងកាត់ការផ្ទៀងផ្ទាត់បច្ចេកទេស និងការធ្វើតេស្តនៅនឹងកន្លែងក្នុងដំណើរការចេញវិញ្ញាបនប័ត្រ។
លោក Wei Hao ជាមន្ត្រីនៅ China Cybersecurity Review Technology and Certification Center និយាយថា វិញ្ញាបនប័ត្រសុវត្ថិភាពមានគោលបំណងកំណត់ការប្រមូល ការប្រើប្រាស់ និងផ្ទេរព័ត៌មានផ្ទាល់ខ្លួនរបស់ប្រតិបត្តិករកម្មវិធី៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពពត៌មាន Xinhua ចុះផ្សាយថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០