ការ​បែកធ្លាយ​ទិន្នន័យ​របស់​អ្នកប្រើប្រាស់ Shopify គឺ​លួច​ចេញពី​បុគ្គលិក ២នាក់

0

គេហទំព័រ​អន​ឡាញ​លក់ទំនិញ Shopify បានប្រកាស​អំពី​ការ​បែកធ្លាយ​ទិន្នន័យ បន្ទាប់ពី​បុគ្គលិក ២ នាក់​ដែល​ស្ថិតនៅក្នុង​ផ្នែក​ទ្រទ្រង់​អតិថិជន​បាន​ចូលទៅ​កាន់​កំណត់ត្រា​នៃ​ប្រតិបត្តិការ​ជាច្រើន​របស់​អតិថិជន។ Shopify Inc. គឺជា​ក្រុមហ៊ុន e-commerceរបស់​ប្រទេស​កាណាដា​ដែល​បង្កើតឡើង​នៅក្នុង​ឆ្នាំ ២០០៦ ក្រុមហ៊ុន​នេះ​មាន​អតិថិជន​ជាង ១ លាន​នាក់​នៅ​ប្រទេស​ចំនួន ១៧៥ ផងដែរ។

យើង​បានធ្វើការ​ជាមួយនឹង FBI និង​ទីភ្នាក់ងារ​អន្តរជាតិ​ជាច្រើន​ទៀត​នៅក្នុង​ការស៊ើបអង្កេត​ទៅ​លើ​សកម្មភាព​ឧក្រិដ្ឋកម្ម​ជាច្រើន​ទៀត។ ខណៈពេលដែល​យើង​មិនទាន់មាន​ភស្តុតាង​អំពី​ទិន្នន័យ​ដែល​បែកធ្លាយ​នេះ​ទេ យើង​ស្ថិតនៅក្នុង​ដំណាក់កាល​នៃ​ការស៊ើបអង្កេត ហើយ​យើង​នឹង​អាប់​ដេ​តទៅ​លើ​ការស៊ើបអង្កេត​អំពី​អតិថិជន​ដែល​រង​ផលប៉ះពាល់​ផងដែរ។

វា​មាន​ទិន្នន័យ​ដែល​បង្ហាញ​ទៅលើ​អតិថិជន​ដែល​រង​ការប៉ះពាល់​ដែលមាន​ព័ត៌មាន​ទំនាក់ទំនង​ដូចជា​អ៊ី​ម៉ែ​ល ឈ្មោះ និង​អាសយដ្ឋាន រួម​ជាមួយនឹង​ព័ត៌មាន​លម្អិត​នៃ​ផលិតផល និង​សេវាកម្ម​ជាច្រើន​ទៀតផង​ដែរ។ ក្រុមហ៊ុន Shopify បញ្ជាក់ថា កាត​បង់ប្រាក់ ឬ​ព័ត៌មាន​រសើប ឬ​ព័ត៌មាន​ហិរញ្ញវត្ថុ​នេះ​គឺ​មិនមែនជា​ផ្នែក​មួយ​នៃ​ឧ​ប្ប​តិ​វ​ហេតុនេះ​ទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here