សេវាថែរទាំសុខភាពជាសកល (UHS) ផ្តល់សេវាថែទាំសុខភាព និងជាមន្ទីរពេទ្យធំជាងគេបំផុតដែលរងការបិទប្រព័ន្ធនៅតាមមណ្ឌលសុខភាពនានានៅសហរដ្ឋអាមេរិកក្រោយពីប្រព័ន្ធរបស់ពួកគេបានឆ្លងមេរោគ Ryuk។
ការវាយប្រហារតាមអ៊ិនធឺរណិតកើតឡើងនៅព្រឹកថ្ងៃអាទិត្យ ហើយអ្នកជំងឺមួយចំនួនត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្បែរៗទីតាំងនោះដោយសារតែទីតាំង(UHS) មិនអាចដំណើរការបាន។
សេវាកម្មសុខភាពជាសកល (UHS) គឺជាក្រុមហ៊ុន American Fortune 500 ដែលផ្តល់សេវាកម្មមន្ទីរពេទ្យ និងសុខភាព។ នៅក្នុងឆ្នាំ២០១៩ ប្រាក់ចំណូលប្រចាំឆ្នាំរបស់មន្ទីពេទ្យនេះមានចំនួន ១១,៣៧ពាន់លានដុល្លារ។
បច្ចុប្បន្ន ក្រុមហ៊ុននេះកំពុងប្រតិបត្តិការសេវាថែទាំសុខភាពច្រើនជាងចំនួន៤០០កន្លែងនៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដោយមានបុគ្គលិកច្រើនជាងចំនួន៩ម៉ឺននាក់។
ក្រុមហ៊ុន American Fortune 500 មានប្រាក់ចំណូលប្រចាំឆ្នាំចំនួន ១១,៤ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ ។
យោងតាមប្រភពរបាយការណ៍របស់និយោជិកUHSបានឲ្យដឹងថា ប្រព័ន្ធនៅមន្ទីរពេទ្យមួយចំនួនរបស់ UHS នៅសហរដ្ឋអាមេរិករួមទាំងមន្ទីរពេទ្យមកពីរដ្ឋ California, Florida, Texas, Arizona និង Washington D.C. បានចាប់ផ្តើមបង្ហាញក្រដាសប្រាក់លោះឡើងវិញ។ ឆ្លើយតបនឹងឧប្បត្តិហេតុនេះបុគ្គលិកផ្នែក IT បានបិទប្រព័ន្ធរបស់ខ្លួនដើម្បីចៀសវាងការគំរាមកំហែង។
របាយការណ៍ខ្លះផ្សព្វផ្សាយតាមអ៊ីនធឺរណិតបង្ហាញថា មេរោគបានបន្ថែម “.ryk” ទៅនឹងឈ្មោះឯកសារដែលបានអ៊ិនគ្រីប ដោយនោះបញ្ជាក់ពីការឆ្លងមេរោគ។
មេរោគ Ryuk មានសកម្មភាពយ៉ាងខ្លាំងនៅខែមីនា ដើមឆ្នាំនេះ ដោយមេរោគទាំងនោះបានវាយប្រហារកំណត់គោលដៅលើមន្ទីរពេទ្យ បើទោះបីជាអង្គការទាំងនេះកំពុងតែចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូរ៉ូណាក៏ដោយ។
ការចម្លងមេរោគនេះមិនត្រូវគ្នានឹងក្រុមក្មេងទំនើងដែលធ្លាប់បានប្រកាសថាពួកគេនឹងមិនផ្តោតលើអង្គការសុខភាពនិងពេទ្យទៀតទេក្នុងកំឡុងពេលមានជំងឺរាតត្បាតប្រភេទកូរ៉ូណា (COVID-១៩) ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន securityaffairs ចុះផ្សាយថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០