Source Code របស់ Microsoft Window XP ត្រូវបាន​រាយការណ៍​ថា​បែកធ្លាយ​នៅលើ​អន​ឡាញ

0

Window XP ដែលជា​ប្រព័ន្ធ​ប្រតិបត្តិការ​ដែលមាន​វ័យ​ចំណាស់​របស់ Microsoft ដែលមាន​អ្នក​ប្រើ​ជាង ១ភាគរយ នៅ​ទូទាំង​សកលលោក ហើយ​ប្រភព​កូដ (source code) របស់​វា​បាន​លេច​ធ្លាយ​នៅលើ អន​ឡាញ​ជាមួយនឹង Windows Server 2003។

ប្រភព​កូដ (source code) របស់ Microsoft មាន​អាយុកាល​ជាង ១៩ឆ្នាំ​ហើយ ប្រព័ន្ធ​ប្រតិបត្តិការ​នេះ ត្រូវបាន​ផ្សព្វផ្សាយ​ជា torrent file នៅលើ​គេហទំព័រ 4chan ដ៏​ល្បី ហើយ​នេះ​ជា​លើកដំបូង​ហើយ​ដែល source code របស់​ប្រព័ន្ធ​ប្រតិបត្តិការ​របស់ Microsoft ត្រូវបាន​ខ្ចរខ្ចាយ​ជា​សាធារណៈ។ របាយការណ៍ ជាច្រើន​បាន​ប្រាប់ថា​ការប្រមូល torrents files ដែលមាន​ទំហំ ៤៣GB រួមមាន​ទាំង source code របស់ Window Server 2003 និង​ប្រព័ន្ធ​ប្រតិបត្តិការចាស់ៗរបស់ Microsoft ដែល​រួមមាន៖ Windows 2000, CE 3, CE4, CE5, Embedded7, Embedded CE, NT 3.5, NT4, MS-DOS 3.30, MS-DOS 6.0 ។

The torrent download រួមមាន source code របស់ Windows 10 ដែល​លេច​ធ្លាយ​នៅ​ឆ្នាំ២០១៧ និង ប្រភព​កូដ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​របស់ Xbox ក៏​ខ្ចរខ្ចាយ​នៅលើ​អន​ឡាញ​កាលពី​ខែឧសភា​ដែរ។

Microsoft បានបញ្ចប់​ការគាំទ្រ​ទៅលើ Windows XP ដែលជា​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចាស់​នោះ ដោយសារ​តែមាន​ប្រព័ន្ធ​ប្រតិបត្តិការ​ចាស់​រាប់​សិន​តោន​ដែល​គ្មាន patched ហើយ​រង​ការគ្រោះថ្នាក់ រួចទៅហើយ ដូច្នេះ​ប្រព័ន្ធ​ប្រតិបត្តិការ​ចាស់​មិនមែនជា​គោលដៅ​របស់​ហេ​គ​ឃ័​រ​ទៀត​នោះទេ។

ប៉ុន្តែ​តាំងពី ប្រព័ន្ធ​ប្រតិបត្តិការ​បាន​ចែករំលែក​កូដ បញ្ហា​ត្រូវបាន​រកឃើញ​នៅក្នុង source code របស់ Window XP រហូតដល់ Window 10 ដែល​អាច​អនុញ្ញាតឱ្យ​ហេ​គ​ឃ័​រ​វាយប្រហារ​ទៅលើ​ប្រព័ន្ធ ប្រតិបត្តិការ​ជំនាន់​ថ្មី​ផងដែរ ដែល​អាច​នឹង​ប៉ះពាល់​ដល់​អ្នកប្រើប្រាស់​រា​ប់​ពាន់​លាន​នាក់៕

ប្រភពព័ត៌មាន៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០
ប្រែ​សម្រួល​ដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here