Flightradar24 រង​ការវាយប្រហារ​តាម​អ៊ី​ន​ធឺរ​ណិ​ត​លើក​ទី​បី​ក្នុង​រយៈពេល​ពីរ​ថ្ងៃ

0

គេហទំព័រ Flightradar24 ដ៏​ពេញនិយម​រង​ការវាយប្រហារ​តាម​អ៊ី​ន​ធឺរ​ណិ​ត​នាំ​ឲ្យ​មាន​ការបិទ​សេវាកម្ម​រយៈពេល​ជាច្រើន​ម៉ោង។

ការវាយប្រហារ​នោះ​ជា​លើក​ទី​បី ហើយ​ដែល​ក្រុមហ៊ុន​នេះ​បាន​ទទួលរង​ការវាយប្រហារ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ។ ការប៉ុនប៉ង​ដំបូង​ស្តារ​គេហទំព័រ​ឡើងវិញ​ដំបូង​រង​ការបរាជ័យ ដោយសារតែ​ការវាយប្រហារ​មាន​លំនឹង។ ការវាយប្រហារ Distributed Denial of Service (DDoS)  បាន​បង្ក​ផលប៉ះពាល់​ដល់​សេវាកម្ម ប៉ុន្តែ​មិនមាន​ការប៉ះពាល់​ដល់​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​ទេ។

គេហទំព័រ​នេះ​កាន់តែ​យ៉ាប់យឺន​នៅ​ថ្ងៃ​អង្គារ ដោយមាន​កំហុស​ក្នុងការ​ផ្ទុក​មិន​ទៀងទាត់។

គេហទំព័រ​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​តាមដាន​យន្តហោះ ទាំង​ការហោះហើរ អ្នកដំណើរ​ពាណិជ្ជកម្ម និង​អ្នកដំណើរ​ឯកជន។

ក្រុមហ៊ុន Flightradar24 និយាយថា ពួកគេ​មាន​អ្នកប្រើប្រាស់​ចំនួន០២លាន​នាក់ និង​មាន​អ្នកតាមដាន​ជើងហោះហើរ​ចំនួន១៨០,០០០ជា​រៀងរាល់ថ្ងៃ។ ក្នុងនោះ​មាន​ទាំង​ក្រុមហ៊ុន

ផលិត​យន្តហោះ ដូចជា Airbus និង Boeing ក្នុងចំណោម​អតិថិជន​របស់ខ្លួន។

ឧបករណ៍​របស់​វា​អាច​កំណត់​អត្តសញ្ញាណ​ម៉ូ​ដែល​យន្តហោះ លេខ​ហោះហើរ និង​លេខ​កូដ​សញ្ញាណ​មិន​ស្រួល​ក្នុងចំណោម​លក្ខណៈពិសេស​ផ្សេងទៀត​ត្រូវបាន​ចាក់សោ​នៅ​ពីក្រោយ​ការបង់ថ្លៃ subscription ។

LEAVE A REPLY

Please enter your comment!
Please enter your name here