ក្រុមហ៊ុន CMA CGM S.A. ជាក្រុមហ៊ុនដឹកជញ្ជូន និងបញ្ញើរតាមសមុទ្រដ៏ធំរបស់បារាំងបានបង្ហាញថា ការវាយប្រហារមេរោគបានប៉ះពាល់ដល់ម៉ាស៊ីនមេមួយចំនួននៅលើបណ្តាញរបស់ខ្លួន។
ក្រុមហ៊ុននោះមានវត្តមាននៅ ១៦០ប្រទេស ដោយមានការិយាល័យចំនួន ៧៥៥និងឃ្លាំង ចំនួន ៧៥០ ហើយមាននិយោជិកសរុបចំនួន ១១ម៉ឺននាក់ និងនាវាចំនួន៤៨៩ ។ ក្រុមហ៊ុន CMA CGM ផ្តល់សេវាកម្មចំនួន ៤២០ នៅលើផែចំនួន ៥២១ របស់ពិភពលោក និងប្រតិបត្តិការលើបណ្តាញដឹកជញ្ជូនជាង ២០០បណ្តាញ ។
បច្ចុប្បន្ន ក្រុមហ៊ុននេះស្ថិតនៅលំដាប់ទី ៤នៅពីក្រោយក្រុមហ៊ុន Maersk Line ក្រុមហ៊ុន MSC និងក្រុមហ៊ុន COSCO Shipping Lines ដោយក្រុមហ៊ុនទាំងអស់រងការវាយប្រហារពីមេរោគពីពេលកន្លងមក។
ជាការឆ្លើយតបទៅនឹងការវាយប្រហារ បុគ្គលិក IT នៅក្រុមហ៊ុន CMA CGM បានផ្តាច់កម្មវិធីមួយចំនួនពីអ៊ិនធឺរណិតដើម្បីចៀសវាងមេរោគកុំអោយរាលដាលដល់ប្រព័ន្ធផ្សេង។យោងតាមរបាយការណ៍ដែលបានចុះផ្សាយដោយបញ្ជីឈ្មោះ Lloyd Lloyd បាននិយាយថាការិយាល័យចិនរបស់ក្រុមហ៊ុននេះត្រូវគេចោទប្រកាន់ថាឆ្លងមេរោគ Ragnar Locker ។
Ragnar Locker បង្ហាញខ្លួននៅក្នុងទិដ្ឋភាពគំរាមកំហែងនៅចុងឆ្នាំ2019 នៅពេលដែលគេប្រើប្រាស់វាដើម្បីធ្វើការវាយប្រហារប្រឆាំងនឹងបណ្តាញសាជីវកម្ម។ ជនរងគ្រោះម្នាក់ក្នុងចំណោមអ្នករងគ្រោះមានឈ្មោះថា Energias de Portugal (EDP) ដោយអ្នកវាយប្រហារអះអាងថាបានលួចឯកសារទំហំ ១០ TB ។
នៅពេលបញ្ចូលការកម្មង់ ឬកក់នានា ការប្រើប្រាស់កម្មវិធី CMA CGM IT មិនអាចបាននោះទេ។ អតិថិជនត្រូវទាក់ទងភ្នាក់ងារក្នុងស្រុករបស់ពួកគេសម្រាប់ការកក់ទាំងអស់។
ក្រុមហ៊ុនកំពុងស៊ើបអង្កេតលើឧប្បត្តិហេតុនេះដោយមានជំនួយពីអ្នកជំនាញឯករាជ្យ។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន securityaffairs ចុះផ្សាយថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០