មេរោគ Joker ជាក្រុមគ្រួសារមេរោគដែលលេចធ្លោជាងគេ ហើយវាកំណត់គោលដៅជាប្រចាំលើឧបករណ៍ Android។ សកម្មភាពសំខាន់របស់វាគឺដើម្បីជម្រុញការចុចលើសារ SMS និងចុះឈ្មោះប្រើប្រាស់សេវាកម្មបង់ប្រាក់ដែលមិនចង់បាន។ គេប្រទះមេរោគនោះសារជាថ្មីម្តងទៀតនៅក្នុង Google play ដោយផ្លាស់ប្តូរលេខកូដ ប្រើវិធីសាស្ត្រប្រតិបត្តិ ឬបច្ចេកទេសទាញយកមកវិញ។
កម្មវិធីមានមេរោគ Joker នៅក្នុង Google Play
ក្រុមអ្នកស្រាវជ្រាវសន្តិសុខមកពីក្រុមស្រាវជ្រាវ Zscaler ThreatLabZ បានកំណត់អត្តសញ្ញាណនៃការផ្ទុកឯកសារឆ្លងមេរោគលើ Google Play ជាប្រចាំ។
នេះគឺជាបញ្ជីរបស់កម្មវិធីដែលរងផលប៉ះពាល់៖
– Good PDF Scanner ទាំងអស់
-Mint Leaf Message សារឯកជនរបស់អ្នក
-ក្តារចុចពិសេស មានហ្វុនស្អាតៗ និង Emoticons ឥតគិតថ្លៃ
-កម្មវិធីTangram App Lock
-Direct Messenger
-សារ SMS
-កម្មវិធីបកប្រែមួយឃ្លា និងកម្មវិធីបកប្រែពហុមុខងារ
-Style Photo Collage
-Meticulous Scanner
-Desire Translate
-Talent Photo Editor – Blur focus
-Care Message
-Part Message
-Paper Doc Scanner
-Blue Scanner
-Hummingbird PDF Converter – Photo to PDF
-All Good PDF Scanner
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០









