គម្រោង SSPR អាចជា​ដំណោះស្រាយ​ដ៏​ល្អ​សម្រាប់​អ្នក IT

0

ចាប់តាំងពី​ដើមឆ្នាំ​មក បុគ្គលិក​ព័ត៌មានវិទ្យា​របស់​អង្គភាព​បាន​កំពុងតែ​ប្រឈម​នឹង​បញ្ហា​ដ៏​ធំ ជាមួយនឹង​កំណើន​បន្ទុក​ការងារ ដែល​មកពី​ការរីក​រាលដាល​នៃ​ជម្ងឺឆ្លង​នៅ​ទូទាំង​ពិភពលោក និង​ផ្លាស់ប្តូរ​កម្លាំង​ការងារ​ទៅធ្វើ​ការ​ពី​ចម្ងាយ។

ការគាំទ្រ​អ្នកប្រើប្រាស់​ចុងក្រោយ​ដែល​កំពុងតែធ្វើការ​ពី​ផ្ទះ​នោះ​ត្រូវបាន​ណែនាំ​នូវ​ការ​ប្រឈម​ថ្មី​ចាប់ តាំងពី​បញ្ហា​នោះ​វា​មិន​ត្រឹមតែ​ជាការ​ចូលទៅ​មើល​តុ​ការិយាល័យ​របស់​អ្នក​ប្រើ​ដើម្បី​ដោះស្រាយ បញ្ហា​នោះទេ។ អ្នកដោះស្រាយ​បញ្ហា​ជាទូទៅ​មាន​ទាំង​ដោះស្រាយ​នៅនឹងកន្លែង និង​បញ្ជា​អ្នក​ប្រើ​ចុង ក្រោយ​ឱ្យ​ផ្លាស់ប្តូរ​លេខ​សម្ងាត់ និង​គណនី​ផ្សេង​ដែល​ទាក់ទង​នឹង​សកម្មភាព​នៃ​ការប្រើប្រាស់។ ទាំង នេះ​រួមមាន​គណនី​ដែល​បាន locked out, លេខ​សម្ងាត់​អស់​សុពលភាព (expired) និង​លេខ​សម្ងាត់ ត្រូវបាន​ផ្លាស់ប្តូរ។

ការអនុវត្ត​ដំណោះស្រាយ​ផ្លាស់ប្តូរ​លេខ​សម្ងាត់​ដោយ​ខ្លួនឯង self-service password reset (SSPR) អាចជា​ដំណោះស្រាយ​ឈ្នះ​លឿន​សម្រាប់​បុគ្គលិក​ព័ត៌មានវិទ្យា​ដែល​កំពុងតែ​ផ្តល់​សេវា​ទាំង​នៅ​នឹង កន្លែង និង​បញ្ជា​ពី​ចម្ងាយ និង​ការយកចិត្តទុកដាក់​លើ​ការងារ​ប្រចាំថ្ងៃ។ តោះ​យើង​នាំទៅ​មើលថា ហេតុអ្វី​ដំណោះស្រាយ SSPR អាច​ក្លាយជា​ដំណោះស្រាយ​លឿន​ក្នុងការ​កាត់បន្ថយ​បន្ទុក​របស់ បុគ្គលិក​ព័ត៌មានវិទ្យា។

កើនឡើង​សម្ពាធ​ទៅលើ​បុគ្គលិក​ព័ត៌មានវិទ្យា៖ ការឆ្លង​រីក​រាលដាល​នៃ​ជម្ងឺ​នៅលើ​ពិភពលោក​នៅក្នុង ឆ្នាំនេះ​បាន​កំពុងតែ​ប្រឈម​សម្រាប់​មនុស្ស​គ្រប់គ្នា។ មនុស្ស​ជា​ច្រើ​បាន​សម្រប​ខ្លួន សន្សំសំចៃ កើនឡើង​បន្ទុក និង​ការផ្លាស់ប្តូរ​ផ្សេងទៀត​ដែល​កើតចេញពី​ផលប៉ះពាល់​នៃ​កូ​វីដ១៩។ នៅ​ដើម​ឆ្នាំនេះ ការរីក​រាលដាល​នៃ​ជម្ងឺ​បាន​បង្ហាញថា បុគ្គលិក​ព័ត៌មានវិទ្យា​បានធ្វើការ​ប្រកបដោយ​ប្រសិទ្ធិភាព​ពី ចម្ងាយ​ស្ទើរតែ​ពេញ១ថ្ងៃ។ កិច្ចការ​នេះ​នាំឱ្យ​បុគ្គលិក​ព័ត៌មានវិទ្យា​បាន​តស៊ូ​ធ្វើ​ការងារ​នេះ​សម្រាប់​បញ្ជា បុគ្គលិក​បច្ចេកវិទ្យា​ទាំងអស់។ បន្ទាប់មក​មានការ​ផ្តល់​ជូន​អ្នកប្រើប្រាស់​ជាមួយនឹង​ការភ្ជាប់​អ៊ីនធឺណិត នៅតាម​ផ្ទះ​ថែមទៀត។ ទាំងនេះ​បានធ្វើឱ្យ​បុគ្គលិក​ព័ត៌មានវិទ្យា​កើនឡើង​នូវ​បន្ទុក​ការងារ។ ការអនុវត្ត ដំណោះស្រាយ SSPR អាច​សម្រេចបាន​នូវ​គោលដៅ​ទាំងពីរ។ ការទទួលយក​ដំណោះស្រាយ SSPR ជួយ​កាត់បន្ថយ​នូវ​ចំនួន​ការហៅ​ទៅកាន់​សេវា​ព័ត៌មានវិទ្យា។ ថែមទាំង IT ក៏​មើលឃើញ​ពី​តម្លៃ​នៃ SSPR ដែល​ងាយស្រួល​ក្នុងការ​អនុវត្ត និង​ចាប់​ផ្តើមចេញ​ជា​លទ្ធផលភ្លាមៗដែរ។

អ្វី​ទៅជា​ដំណោះស្រាយ SSPR? ដំណោះស្រាយ SSPR ផ្តល់​មធ្យោបាយ​មួយ​សម្រាប់​អ្នក​ប្រើ​ដើម្បី ដោះស្រាយ​បញ្ហា​គណនី​របស់​ពួកគេ​រួមមាន ការកំណត់​លេខ​សម្ងាត់​ថ្មី ដោះ​សោរ​គណនី (account unlock) និង​លេខ​សម្ងាត់​ផ្លាស់ប្តូរ​ដោយ​ស្វ័យប្រវត្ត​ដោយ​មិនចាំបាច់​មាន​ជំនួយ​ពី​សេវា​ព័ត៌មានវិទ្យា។ ជាមួយនឹង SSPR អ្នក​ប្រើ​គ្រាន់តែ​ចូលទៅ​កាន់​ប្រព័ន្ធ និង​ផ្តល់ព័ត៌មាន​ថា​ធ្លាប់បាន​ប្រើ​ដើម្បី​បញ្ជាក់​ពី អត្តសញ្ញាណ​របស់​ពួកគេ នៅពេល​ត្រូវការ​ដើម្បី​ដោះ​សោរ​គណនី​របស់​ពួកគេ ឬ​កំណត់​លេខ​សម្ងាត់​ថ្មី ។ SSPR ផ្លូវការ​កំណត់​ការបញ្ជាក់​រួមមាន​សំនួរ​សុវត្ថិភាព និង one time passcodes ផ្ញើ​ជា​អត្ថបទ ឬ អ៊ី​ម៉ែ​ល។ លក្ខ​ពិ​សស​នៃ​ដំណោះស្រាយ SSPR ផ្តល់នូវ​អត្ថប្រយោជន៍​ដូចជា៖

  • ការអនុវត្ត​លឿន
  • សន្សំសំចៃ​ការចំណាយ
  • មាន​គុណភាព​ខ្ពស់
  • បង្កើន​សុវត្ថិភាព

មិនមែន​ដំណោះស្រាយ SSPR ទាំងអស់​សុទ្ធតែ​មានគុណ​ភាព​នោះទេ៖ ការអនុវត្ត SSPR solution អាចជា​ដំណោះស្រាយ​មួយ​លឿន​សម្រាប់​នាយកដ្ឋាន IT ដែល​ត្រូវបាន​លាតសន្ធឹង​មួយ​នៅក្នុង ដំណាក់កាល​កូ​វីដ១៩។ ទោះជា​យ៉ាងណា មិនមែន SSPR ទាំងអស់​សុទ្ធតែ​ជោគជ័យ​នោះទេ។ ភាព ជោគជ័យ​ដ៏​ធំ​នៃ SSPR solution អាស្រ័យ​លើ​លក្ខណៈ និង​តួនាទី​នៃ​ដំណោះស្រាយ​របស់​វា​រួមមាន៖

  • លក្ខណៈពិសេស​នៃ​ការដាក់បញ្ចូល
  • ភាព​អាច​ប្រើ​បាន
  • សមត្ថភាព​នៃ​ការប្រើ MFA tool

SSPR solution ពិតជា​ទទួលបាន​ជោគជ័យ និង​ជា​ដំណោះស្រាយ១ដ៏​លឿន​សម្រាប់​អ្នក IT អ្នក​ត្រូវតែ អនុលោម ១០០% ពី​ទីតាំង​ចុះឈ្មោះ។ ដូចជា ដំណោះស្រាយ​ត្រូវ​លុបឈ្មោះ​អ្នក​ប្រើ​ចេញ ដើម្បីឱ្យ ដំណើរការ​ចុះឈ្មោះ​ស្របច្បាប់៕

ប្រភពព័ត៌មាន៖ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០
ប្រែ​សម្រួល​ដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here