អ្នកនាំពាក្យរបស់ញ្ជាការអ៊ីរ៉ាក់លោក Yahia Rasool បានមានប្រសាសន៍ថាកងកម្លាំងប្រឆាំងភេរវកម្មអ៊ីរ៉ាក់កាលពីថ្ងៃច័ន្ទនេះបានចាប់ខ្លួនសមាជិកជាន់ខ្ពស់របស់ ISIS ភ្លាមៗនៅពេលដែលរូបគាត់បានទៅដល់អាកាសយានដ្ឋានអន្តរជាតិបាដាដ។
មន្ត្រីរូបនោះបានបង្ហើបឱ្យដឹងថាបុរសរូបនេះត្រូវបានគេស្គាល់រហស្សនាមថា Abu Nabaa ដែលបម្រើការជាអ្នកសម្របសម្រួលរដ្ឋបាលទូទៅនៃក្រុម ISIS។
សមាជិកជាន់ខ្ពស់រូបនេះបានជិះយន្តហោះចេញពីប្រទេសជិតខាងមួយឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ាក់ដើម្បីធ្វើការប្រមូលផ្តុំក្រុមជីហាដ ISIS ក្នុងអំឡុងពេលនៃកិច្ចប្រជុំដែលគាត់បានគ្រោងទុកនៅខាងក្រៅរដ្ឋធានីបាដាដ។
លោក Rasool បានបន្ថែមថា Abu Nabaa ត្រូវបានគេស្គាល់តាមរយៈការស៊ើបការណ៍សម្ងាត់ចាប់តាំងពីឆ្នាំ២០០៣ គាត់បានធ្វើការជាមួយក្រុមអង្គការភេរវកម្មជាច្រើន ក្នុងនោះមានក្រុមអាល់កៃដា និងក្រុម ISIS។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០