ក្រុមហ៊ុន Canon អះអាង​ជា​សារ​ធារ​ណៈ​ថា ការវាយប្រហារ​ពី​មេរោគ​នៅ​ខែសីហា បាន​លួច​យក​ទិន្ន័យ​មួយចំនួន

0

នៅ​ទីបំផុត​ក្រុមហ៊ុន Canon បាន​ចេញមុខ​បញ្ជាក់​ជា​សាធារណៈ​ថា ការវាយលុក​តាម​អ៊ិនធឺរ​ណិ​ត​ដែល​បង្ក​ឲ្យ​មានការ​ខូចខាត​នៅ​ដើមខែ​សីហា​កើតឡើង​បណ្តាលមកពី​កម្មវិធី​មេរោគ ដោយ​មេរោគ​នោះបាន​លួច​យក​ទិន្នន័យ​ពី​ម៉ាស៊ីន​មេ​របស់​ក្រុមហ៊ុន។

ក្រុមហ៊ុន Canon ចាប់ផ្តើម​ស៊ើបអង្កេត​លើ​ឧប្បត្តិ​ហេតុនេះ ហើយ​បាន​រកឃើញ​ភស្តុតាង​នៃ​សកម្មភាព​ដែល​គ្មាន​ការអនុញ្ញាត​នៅលើ​បណ្តាញ​របស់ខ្លួន​នៅ​ចន្លោះ​ថ្ងៃទី២០ ខែកក្កដា​និង​ថ្ងៃទី០៦ ខែសីហា។

ភ្នាក់ងារ​គម្រាមកំហែង​បាន​ចូល​មើល​ម៉ាស៊ីន​មេ ហើយ​ឯកសារ​របស់​ក្រុមហ៊ុន​ដែលមាន​ផ្ទុក​ព័ត៌មាន​អំពី​និ​យោ​ជិ​ក​បច្ចុប្បន្ន និង​ពី​ឆ្នាំ២០០៥ ដល់ ២០២០ ។

នៅក្នុង​សេចក្តីប្រកាស​ជា​សាធារណៈ​នៅ​ល្ងាច​ថ្ងៃ​ពុធ ទី២៥ ខែវិច្ឆិកា​នេះ​ក្រុមហ៊ុន Canonបាន​និយាយថា ទិន្នន័យ​ដែល​អ្នក​វាយប្រហារ​ចូល​ប្រើ​រួមមាន​ឈ្មោះ​និ​យោ​ជិ​ក លេខ​សន្តិសុខ​សង្គម ថ្ងៃខែ​ឆ្នាំ​កំណើត លេខ​ប័ណ្ណបើកបរ ឬ​អត្តសញ្ញាណប័ណ្ណ​ដែល​ចេញ​ដោយ

រដ្ឋាភិបាល  លេខ​គណនី​ធនាគារ​សម្រាប់​ប្រាក់​បញ្ញើ​ដោយផ្ទាល់​ពី​ក្រុមហ៊ុន Canon និង​ហត្ថលេខា​អេ​ឡិច​ត្រូ​និ​ច​របស់​ពួកគេ។

ភ្លាមៗ ក្រោយពី​កា​មានរ​វាយប្រហារ​នេះ មេរោគ Maze ransomware បាន​ប្រាប់ ភ្នាក់ងារ​ព័ត៌មាន​ថា ពួកគេ​បាន​លួច​យក​ទិន្នន័យ និង​មូលដ្ឋាន​ទិន្នន័យ​ឯកជន​របស់​ក្រុមហ៊ុន Canon ទំហំ ១០ តេ​រ៉ា​ប៉ៃ (terabytes) មុនពេល​បំផ្ទុះ​មេរោគ​ក្នុងការ​បំ​លែង​ឯកសារ​នៅ​ថ្ងៃទី០៥ ខែសីហា។  មេរោគ Maze បាន​បញ្ជាក់ថា​សកម្មភាព​របស់​ពួកគេ​មិនបាន​ពង្រីក​ដល់​សេវាកម្ម​ផ្ទុក​ទិន្ន័យ​នោះទេ។

ខណៈពេលដែល​ក្រុមហ៊ុន​ចំណាយពេល​បី​ខែ​ដើម្បី​បញ្ជាក់​ពី​ការវាយប្រហារ​លោះ​ជា​សាធារណៈ ក្រុមហ៊ុន Canon បាន​សារភាព​ពី​លក្ខណៈ​នៃ​ឧប្បត្តិហេតុ​សន្តិសុខ​ដល់​និ​យោ​ជិ​ក​របស់ខ្លួន​នៅក្នុង​សេចក្តីជូនដំណឹង​ស្តីពី​សន្តិសុខ​ផ្ទៃក្នុង​នៅ​ថ្ងៃទី០៦ ខែសីហា។

ក្រុម​មេរោគ Maze បានប្រកាស​បិទ​ប្រតិបត្តិការ​ហើយ

ក្រុម​ហេ​គ​លើ​បណ្តាញ​អ៊ិន​ធឺរ​ណិ​ត Maze គឺជា​ក្រុម​មួយ​ក្នុងចំណោម​អ្នកលេង​មេរោគ​ធំ ៗ នៅក្នុង​អាជីវកម្ម​កម្មវិធី​លោះ។ នៅ​ថ្ងៃទី០១ ខែវិច្ឆិកា ក្រុម​នេះ​បានប្រកាស​បាន​បិទ​ប្រតិបត្តិការ​របស់ខ្លួន ក្រោយពី​ពួកគេ​បានចាប់ផ្តើម​ធ្វើ​ប្រតិបត្តិការ​ទើបតែ​បាន​ប្រហែល​មួយឆ្នាំ​កន្លះ គឺ​ចាប់ផ្តើម​នៅ​ខែឧសភា ឆ្នាំ២០១៩ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here