ត្រឹមរយៈពេល៩០វិនាទី និងទឹកប្រាក់១៩៥ដុល្លារគឺជាអ្វីដែលអ្នកត្រូវការដើម្បីធ្វើការលួចរថយន្តម៉ាក Tesla Model X ដែលមានតម្លៃ ១០០,០០០ដុល្លារថ្មីរបស់អ្នក។
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Leuven ប្រទេសប៊ែលហ្សិកបានរកឃើញកំហុសសុវត្ថិភាពសំខាន់ៗមួយចំនួននៅក្នុងប្រព័ន្ធសំខាន់របស់រថយន្តម៉ូដែល Tesla Model X។ ក្រុមហ៊ុន Tesla Model S ក៏ត្រូវក្រុមស្រាវជ្រាវដដែលលួចយកហើយឥឡូវពួកគេបានបង្ហាញថា ប្រព័ន្ធសុវត្ថិភាពរបស់ម៉ូឌែល X ក៏អាចហេគបានដែរ។
របៀបហេគ៖
គ្រាប់ចុច fob របស់ម៉ូដែល Tesla Model X អាចឱ្យម្ចាស់ដោះសោរថយន្តរបស់ពួកគេដោយស្វ័យប្រវត្តិដោយទៅជិតឡាន ឬចុចប៊ូតុង។ កូនសោរ Fob នឹងដោះចេញនៅពេលដែលអ្នកវាយប្រហារស្ថិតនៅក្នុងចម្ងាយ៥ម៉ែត្រហើយនៅពេលដែលអ្នកវាយប្រហារបញ្ជូនកម្មវិធីផ្ទាល់ខ្លួនរបស់គាត់ទៅ fob key ដើម្បីដោះសោរថយន្តបានរួចរាល់។
នៅពេលដែលភ្ជាប់ឧបករណ៍បាននៅខាងក្នុងនោះ រថយន្តត្រូវបានគេហេគចូលហើយគ្រាប់ចុច fob ដែលបានកែប្រែត្រូវបានភ្ជាប់ទៅនឹងឡាន។ កត្តានេះអនុញ្ញាតឱ្យអ្នកវាយប្រហារចាប់ផ្តើមដំណើរការរថយន្ត និងបើកឡានទៅឆ្ងាយ។