ក្រុម​ហេ​គ​ឃ័​រ​របស់​ប្រទេស​កូរ៉េខាងជើង​បានកំណត់​គោលដៅ​លើ​ក្រុមហ៊ុន​បង្កើត​វ៉ាក់សាំង​ការពារ​កូ​វីដ AstraZeneca

0

ក្រុមហ៊ុន​ឱសថ​អង់គ្លេស AstraZeneca ជា​ក្រុមហ៊ុន​ផលិត​ឱសថ​ឈានមុខ​គេ​ក្នុងការ​អភិវឌ្ឍ​វ៉ាក់សាំង​ការពារ​ជំងឺ Covid-19 រង​ការវាយប្រហារ​ពី​ក្រុម​ហេ​គ​ឃ័​រ​កូរ៉េខាងជើង។

គេ​សង្ស័យ​ក្រុម​ហេ​គ​ឃ័​រ​កូរ៉េខាងជើង​បាន​ព្យាយាម​បំបែក​ប្រព័ន្ធ​របស់​ក្រុមហ៊ុន AstraZeneca នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍ថ្មីៗនេះ ដោយមាន​មនុស្ស​ចំនួន​ពីរនាក់​ដែលមាន​ចំណេះដឹង​អំពី​បញ្ហា​នេះ​បាន​រាយការណ៍​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន។

ក្រុម​ហេ​គ​ឃ័​រ​បាន​ដើរតួ​ធ្វើជា​អ្នក​ជ្រើសរើស​នៅលើ​បណ្តាញ​LinkedIn និង​WhatsApp ហើយ​បាន​ទាក់ទង​ជាមួយ​បុគ្គលិក​ក្រុមហ៊ុន AstraZeneca ដោយ​សន្យា​ផ្តល់​ការងារដោយ​តាមពិត​វា​ជា​ការងារ​ក្លែងក្លាយ។

ឯកសារ​ភ្ជាប់​ដើម្បី​បញ្ជាក់​ស្ថានភាព​ការងារ​មានភ្ជាប់​ជាមួយ​កូដ​ព្យាបាទ​ដែល​បង្កើតឡើង​ដើម្បី​អាច​ឲ្យ​ក្រុម​ហេ​គ​ឃ័​រ​ហេ​គ​ចូល​ប្រើប្រាស់​កុំព្យូទ័រ​របស់​ជនរងគ្រោះ​ទាំងនោះ។

បើទោះបីជា​ពួកគេ​មិន​ទទួលបាន​ជោគជ័យ​ក៏ដោយ ការវាយប្រហារ​ទាំងនោះ​បានកំណត់​គោលដៅ​លើ​មនុស្ស​ជាច្រើន​រួមទាំង​លើ​បុគ្គលិក​ដែល​ធ្វើ​ការដែល​កំពុងធ្វើការ​ស្រាវជ្រាវ លើ​ជំងឺ COVID-19 ។ មន្ត្រី​បេសកកម្ម​របស់​កូរ៉េខាងជើង​នៅ​អង្គការសហប្រជាជាតិ​នៅក្នុង​ទីក្រុង​ហ្សឺ​ណែវ​បាន​បដិសេធ​មិន​បកស្រាយ​លើ​ការចោទប្រកាន់​នេះ​ទេ។

ប្រភពព័ត៌មាន​បានបញ្ជាក់​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​ថា ឧបករណ៍ និង​បច្ចេកទេស​ដែល​គេ​ប្រើប្រាស់​នៅក្នុង​ការវាយប្រហារ​ប​ង្ហា​ញ​ថា វា​ជា​ដំណើរការ​ហេ​គជា​បន្តបន្ទាប់ ហេ​គក្រុម​ឃ័​រទាំង​នោះ​ប្រើប្រាស់​យុទ្ធនាការ​លួច​ស្តាប់ ហើយ​មន្ត្រី​សហរដ្ឋអាមេរិក និង​អ្នកស្រាវជ្រាវ​ផ្នែក​សន្តិសុខ​អ៊ី​ន​ធឺរ​ណិ​ត​បាន​សន្មត​ថា​វា​ការវាយប្រហារ​របស់​ហេ​គ​ឃ័​រ​នៃ​ប្រទេស​កូរ៉េខាងជើង។

យុទ្ធនាការ​វាយប្រហារ​នោះបាន​កំណត់​គោលដៅ​លើ​អង្គភាព​ការពារជាតិ និង​អង្គភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ ប៉ុន្តែ​ក៏បាន​កំណត់​គោលដៅ​លើ​អ្វី​ដែលមាន​ជាប់ទាក់ទង​ទៅនឹង​ជំងឺ COVID នៅក្នុង​ប៉ុន្មាន​សប្តាហ៍ថ្មីៗនេះ។ នេះ​បើ​យោងតាម​ការបញ្ជាក់​ពី​មនុស្ស​ចំនួន០៣ នាក់​ដែល​បានធ្វើការ​ស៊ើបអង្កេត​លើ​ការវាយប្រហារ​នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here