ហេ​គ​ឃ័​រ​លួច​ប្រាក់ 800 000អ៊ឺ​រ៉ូ​ពី​អេ​ធី​អឹម​នៅក្នុង​ប្រទេស​អ៊ីតាលី​ដោយ​ប្រើប្រាស់ Black Box ដើម្បី​វាយប្រហារ

0

អង្គភាព​ព្រហ្មទណ្ឌ​មួយ​បាន​លួច​លុយ​ពី​ម៉ាស៊ីន​អេ​ធី​អឹម​ចំនួន៣៥គ្រឿង និង​អ្នក​ចែកចាយ​សាច់ប្រាក់​នៅតាម​ការិយាល័យ​ប្រៃសណីយ៍​ដែល​ប្រតិបត្តិការ​ដោយ​ធនាគារអ៊ីតាលី​ដោយ​ប្រើ​វិធីសាស្ត្រ​វាយប្រហារ ( Black Box attack  )។

ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​អ៊ីតាលី​បាន​បញ្ជាក់ថា អង្គភាព Carabinieri of Monza រង​ការវាយប្រហារ​ពី​ក្រុម​ក្មេង​ទំនើង។ភ្នាក់ងារ​ពង្រឹង​ច្បាប់​អ៊ីតាលី​បាន​បញ្ជាក់ថា ក្រុម​បង្ក​បទ​ឧ​ក្រិដ​តាម​អ៊ីនធឺណិត​បាន​លួច​លុយ​ប្រហែល ៨០០ ០០០ អ៊ឺ​រ៉ូ​នៅក្នុង​រយៈពេល​តែ ៧ខែ​ដោយ​ប្រើ​វិធីសាស្ត្រ​វាយប្រហារ ( Black Box attack  )។

មេ​បញ្ជាការដ្ឋាន​ខេត្ត​បាន​ស៊ើបអង្កេត​លើ​មនុស្ស​ចំនួន ១២នាក់​ដែល​ក្នុងនោះ​មាន ៦ នាក់​ត្រូវបាន​ចាប់ខ្លួន​កាលពី​ចុង​សប្តាហ៍​មុននេះ​ដោយយោង​ទៅតាម​ក្រឹត្យ​នៃ​ការចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ចេញផ្សាយ​ដោយ​ការិយាល័យ​រដ្ឋអាជ្ញា​សាធារណៈ​នៅក្នុង​ទីក្រុង Monza ពីបទ​មាន​ពាក់ព័ន្ធ​ជាមួយ​ការ​លួច។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​បញ្ជាក់ថា​ក្រុម​ក្មេង​ទំនើង​បង្ក​បទល្មើស​មាន​មូលដ្ឋាន​ភស្តុភារ​ជាច្រើន​នៅក្នុង​ខេត្ត Milan, Monza, Bologna, Modena, Rome, Viterbo, Mantua, Vicenza, និង Parma នៃ​ប្រទេស​អ៊ីតាលី។

ការវាយប្រហារ BlackBox

ការវាយប្រហារ “Black box” ជា​ប្រភេទ​នៃ​ការវាយប្រហារ jackpotting មាន​គោលបំណង​បង្ខំ​ឱ្យ​ម៉ាស៊ីន​អេ​ធី​អឹម​ចែកចាយ​ប្រាក់។ ឧបករណ៍​ដែល​មិន​ទទួលបាន​ការអនុញ្ញាត​បាន​បញ្ជូន​អ្នកគ្រប់គ្រង​ទៅ​បញ្ជា​ឱ្យ​ម៉ាស៊ីន​ដក​លុយ​អេ​ធី​អឹម។

នៅក្នុង​ការវាយប្រហារ​នេះ ឧបករណ៍​ប្រអប់​ខ្មៅ​ដូចជា​ឧបករណ៍​ចល័ត​ឬ Raspberry ត្រូវបាន​ភ្ជាប់​ទៅនឹង​អេ​ធី​អឹម ហើយ​អ្នក​វាយប្រហារ​បាន​ប្រើប្រាស់​វា​ដើម្បី​បញ្ជូន​ពាក្យ​បញ្ជា​ទៅ​ម៉ាស៊ីន។

ការវាយប្រហារ​ប្រអប់​ខ្មៅ​អេ​ធី​អឹម(ATM black box attacks) មានការ​ពេញនិយម​យ៉ាង​ខ្លាំង​ក្នុង​ប្រព័ន្ធ​អ៊ិន​ធឺរ​ណិ​ត​នៅក្រោម​ដី​ហើយ​អ្នក​គំរាមកំហែង​ជាច្រើន​ផ្សេងទៀត​ផ្តល់ជូន​នូវ​ឧបករណ៍​ផ្នែក​រឹង​និង​មេរោគ​ដើម្បី​សម្របសម្រួល​លើ​ម៉ាស៊ីន​អេ​ធី​អឹម៕

LEAVE A REPLY

Please enter your comment!
Please enter your name here