ប៉ូលិស​ចាប់ខ្លួន​មនុស្ស​ពីរ​នាក់​នៅក្នុង​ការ​លួច​ទិន្នន័យ​តាម​អ៊ិន​ធឺរ​ណិ​ត Leonardo

0

ប៉ូលិស​អ៊ីតាលី​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន​ពីរ​នាក់​ដែល​ជាប់​ចោទថា​បាន​ប្រើប្រាស់​មេរោគ​ដើម្បី​លួច​យក​ទិន្នន័យ​សំខាន់ និង​អាថ៌កំបាំង​របស់​យោធា​ទំហំ ១០ជីកា​បៃ​ពី​ក្រុមហ៊ុន​ការពារជាតិ Leonardo S.p.A។

Leonardo គឺជា​អង្គភាព​ចុះកិច្ចសន្យា​ការពារជាតិ​ដ៏​ធំ​បំផុត​មួយ​នៅលើ​ពិភពលោក​ដោយមាន ៣០ ភាគរយ​នៃ​ក្រុមហ៊ុន​ស្ថិតក្រោម​ការគ្រប់គ្រង​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រទេស​អ៊ីតាលី។ ក្នុងនាម​ជា​ក្រុមហ៊ុន​ពហុ​ជាតិ ពួកគេ​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ប្រទេស​អ៊ីតាលី ប៉ុន្តែ​មាន​វត្តមាន​ដ៏​ធំ​នៅ​ចក្រភព​អង់គ្លេស​សហរដ្ឋអាមេរិក

មេរោគ​នេះ​ត្រូវគេ​ប្រើប្រាស់​រយៈពេល​ពីរ​ឆ្នាំ​មកហើយ​គឺ​នៅ​ចន្លោះ​ឆ្នាំ២០១៥និង​ឆ្នាំ២០១៧ ដើម្បី​លួច​ទិន្នន័យ និង​បញ្ជូន​ទិន្ន័យ​ទៅ​ទីបញ្ជាការ និង​ត្រួតពិនិត្យ​ម៉ាស៊ីន​មេ​នៅ ‘fujinama.altervista.org ។

ម៉ាស៊ីន​មេ C2 នេះ​ត្រូវ​ប៉ូលិស Polizia di Statoចាប់បាន ហើយ​ទិន្នន័យ​ដែល​បាន​បញ្ចូល​រួមមាន​ព័ត៌មាន​គណនេយ្យ​សម្ងាត់​អាថ៌កំបាំង​យោធា និង​ការ​រចនា​យន្តហោះ។

ប្រធាន​ក្រុម​សង្គ្រោះបន្ទាន់​តាម​អ៊ី​ន​ធឺរ​ណិ​ត​ក៏ត្រូវ​ជាប់ឃុំ​ឃាំង​នៅក្នុង​ផ្ទះ​ផងដែរ​ពីបទ​បង្ហាញ​ខុស​អំពី​សក្តានុពល​នៃ​ការវាយប្រហារ និង​រារាំង​ការស៊ើបអង្កេត។

ក្រុម​រដ្ឋអាជ្ញា​បាន​បញ្ជាក់ថា ប្រព័ន្ធ​សន្តិសុខ​របស់​អង្គភាព Leonardo មិនបាន​រកឃើញ​មេរោគ​នោះទេ ព្រោះ​មេរោគ​នោះ​ត្រូវបាន​រចនា​ឡើង​ដោយ​និ​យោ​ជិ​ក ហើយ​កម្មវិធី​កម្ចាត់​មេរោគ​ចាប់​មេរោគ​នោះ​មិនបាន​នោះទេ។

ជាការ​ឆ្លើយតប​នឹង​ព័ត៌មាន​នេះ​អង្គភាព Leonardo បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា​ពួកគេ​បានចាប់ផ្តើម​ការស៊ើបអង្កេត​ក្រោយពី​ដាក់ពាក្យ​បណ្តឹង​ជា​ផ្លូវការ​ទៅ​តុលាការ។

ប្រែ​សម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយ​ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here