ក្រុមហេគឃ័របានបង្កើតគេហទំព័រងងឹតមួយ និងបានដាក់ដេញថ្លៃនូវទិន្នន័យ Database ចំនួន ២៥០,០០០ ដែលលួចបានពីម៉ាស៊ីនមេ MySQL ជាច្រើនគ្រឿង។
ទិន្ន័យទាំងអស់មានទំហំ ៧តេរ៉ាបៃ ហើយជាផ្នែកមួយនៃទិន្នន័យអាជីវកម្មបង់ថ្លៃ ដែលទទួលបានការចុះឈ្មោះយ៉ាងច្រើនចាប់ពីខែតុលា។ ទោះបីជាគេហទំព័ររបស់ហេគឃ័រ មានត្រឹមតែ ៣១ មូលដ្ឋានទិន្នន័យក៏ដោយ ក៏ចំនួននៃរបាយការណ៍អំពីការបំពានមានលើសពី ២០០ករណី ដែលនេះបង្ហាញពីប្រតិបត្តិការបំពានមានទំហំធំជាងមុន។
អ្នកស្រាវជ្រាវនៅ Guardicore បានតាមដានគម្រោងនេះពេញមួយឆ្នាំហើយបានកត់សម្គាល់ឃើញមានសកម្មភាពបំពានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីថ្ងៃទី៣ ខែតុលា។
អ្នកវាយប្រហារបានផ្លាស់ប្តូរពីគេហទំព័រច្បាស់ទៅគេហទំព័រងងឹត បង្កើតគេហទំព័រដេញថ្លៃមួយដែលរាយបញ្ជីមូលដ្ឋានទិន្នន័យចំនួន ២៥០,០០០ពីម៉ាស៊ីនមេរងការបំពានចំនួន ៨៣,០០០ ម៉ាស៊ីនមកបង្ហាញនៅលើគេហទំព័រសាធារណៈ។មូលដ្ឋានទិន្នន័យ MySQL ដែលដាក់លក់នៅលើគេហទំព័រដេញថ្លៃមានទំហំចាប់ពី២០បៃ ទៅជីកាបៃហើយដាក់លក់ ក្នុងតម្លៃដូចគ្នា – ០,០៣ bitcoins ឬ ៥៤៥ ដុល្លារក្នុងតម្លៃបច្ចុប្បន្ន ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី១០ ធ្នូ ឆ្នាំ២០២០