ក្រុមហ៊ុន Oracle ផ្លាស់​ទីស្នាក់ការ​កណ្តា​លពី​តំបន់ Silicon Valley ទៅ​រដ្ឋ​តិច​សាស់

0

ក្រុមហ៊ុន​ផលិត​សូ​ហ្វ​វែ​រ​ដ៏​ធំ និង​ល្បីឈ្មោះ Oracle បាន​និយាយថា ខ្លួន​កំពុង​ផ្លាស់ប្តូរ​ទីស្នាក់ការ​កណ្ដាល​ទៅកាន់​តំបន់​អូ​ស្ទី​ន (Austin) រដ្ឋ​តិច​សាស់ ដោយ​ប្ដូរ​ពី​ទីក្រុង Redwood រដ្ឋ​កាលីហ្វ័រ​ញ៉ា។

Oracle គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចុងក្រោយ​គេ​បំផុត​ដែល​ចាក​ចេញពី​តំបន់ Silicon Valley បន្ទាប់ពី​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ-១៩ បានធ្វើឱ្យ​មានការ​ផ្លាស់​ប្តូរ​ទៅជា​ទម្រង់​នៃ​ការធ្វើការងារ​ពី​ចម្ងាយ​ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​ពិចារណា​ឡើងវិញ​លើ​តម្លៃ​ប្រតិបត្តិការ​ខ្ពស់ជាង​មុន​នៅក្នុង​កាលីហ្វ័រ​ញ៉ា និង​ការយកពន្ធ​ខ្ពស់​ថែមទៀត។

ក្រុមហ៊ុន Oracle បាន​និយាយ​នៅក្នុង​ឯកសារ​ដែល​កំណត់ដោយ​ច្បាប់​ថា បុគ្គលិក​ជាច្រើន​អាច​ជ្រើសរើស​ទីតាំង​ការិយាល័យ​របស់​ពួកគេ ហើយ​ជ្រើសរើស​ថា​តើ​ត្រូវធ្វើ​ការ​ពី​ផ្ទះ ធ្វើការ​ក្រៅ​ម៉ោង ឬ​ធ្វើការ​ពេញ​ម៉ោង។ ក្រុមហ៊ុន​ដែលមាន​អាយុ ៤៣ ឆ្នាំនេះ​បាន​និយាយថា “យើង​ជឿជាក់ថា​ជំហរ​ទាំងនេះ​ល្អ​បំផុត​សម្រាប់​ក្រុមហ៊ុន Oracle ក្នុងការ​លូតលាស់ និង​ផ្តល់ឱ្យ​បុគ្គលិក​របស់​យើង​នូវ​ភាពបត់បែន​កាន់តែច្រើន​អំពី​កន្លែង និង​របៀប​ដែល​ពួកគេ​ធ្វើការ” ។

Hewlett Packard Enterprise (HP) ដែលជា​ក្រុមហ៊ុន​សាជីវកម្ម​ដែលមាន​អាយុកាល​រាប់​ឆ្នាំ​មកហើយ​នោះ​លើក​ឡើងជា​ញឹកញាប់​ដោយនិយាយ​កាលពី​ដើមខែ​នេះ​ថា ខ្លួន​នឹង​ផ្លាស់​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន​ពី​រដ្ឋ​កាលីហ្វ័រ​ញ៉ា​ទៅ​រដ្ឋ Lone Star វិញ។ កាលពីដើម​សប្តាហ៍​នេះ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់លោក Elon Musk ក្រុមហ៊ុន Tesla ក៏បាន​និយាយ​ដែរ​ថា គាត់​បាន​ផ្លាស់ប្តូរ​ទីស្នាក់ការ​ថ្មី​ទៅ​រដ្ឋ​តិច​សាស់​ហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here