ក្រុមហ៊ុនថាមពល ដឹកជញ្ជូន និងហិរញ្ញវត្ថុធំៗក៏ដូចជាក្រុមហ៊ុនផ្គត់ផ្គង់ឌីជីថល និងក្រុមហ៊ុនផលិតឧបករណ៍វេជ្ជសាស្ត្រ និងកុំព្យូទ័រ អាចត្រូវបានពិន័យជាប្រាក់រហូតដល់ទៅ ភាគរយនៃចំណូលទូទាំងពិភពលោករបស់ពួកគេចំពោះការរំលោភបំពានលើច្បាប់អ៊ីនធឺរណិតក្រោមសំណើរបស់គណៈកម្មការរបស់អឺរ៉ុប។
ការព្រួយបារម្ភអំពីសុវត្ថិភាពសន្តិសុខតាមប្រព័ន្ធអ៊ីនធឺរណិតបានកើតមាននៅក្នុងប៉ុន្មានខែថ្មីៗនេះ ជាពិសេសទៅលើការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺរណិត។
ទីភ្នាក់ងារសហព័ន្ធជាច្រើនរបស់សហរដ្ឋអាមេរិក និងក្រុមហ៊ុនជាច្រើនទៀតកំពុងស៊ើបអង្កេតយុទ្ធនាការនៃការលួចស្តាប់ដែលក្រុមមន្ត្រីជាច្រើនសង្ស័យថាដឹកនាំដោយរដ្ឋាភិបាលរបស់ប្រទេសរុស្ស៊ី។ ទីភ្នាក់ងារវេជ្ជសាស្ត្រអឺរ៉ុបក៏ត្រូវបានគេកំណត់គោលដៅផងដែរកាលពីដើមខែនេះ។
ខណៈពេលដែលបុគ្គលិកពីរនាក់ក្នុងចំណោមបុគ្គលិក ៥ នាក់នៅអឺរ៉ុបធ្វើការនៅតាមផ្ទះដោយសារតែគ្រោះមហន្តរាយនៃមេរោគកូវីដ ១៩ រួមជាមួយនឹងអាជីវកម្មមួយក្នុងចំនោមអាជីវកម្មចំនួន ៨ ក៏ទទួលរងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺរណិតផងដែរ។ នាយកប្រតិបត្តិសហភាពអ៊ឺរ៉ុបនិយាយថា សំណើររបស់ខ្លួនគឺដើម្បីពង្រឹងភាពខ្លាំងរបស់សហគមន៍អឺរ៉ុបក្នុងការប្រឆាំងនឹងការគំរាមកំហែងតាមអ៊ីនធឺរណិត។
សំណើរនេះរួមបញ្ចូលទាំងការពង្រឹងច្បាប់សន្តិសុខតាមអ៊ីនធឺរណិតរបស់សហភាពអ៊ឺរ៉ុបឆ្នាំ ២០១៦ ជាមួយនឹងការដាក់ទណ្ឌកម្ម និងពង្រីកវិសាលភាពរបស់ខ្លួនដើម្បីគ្របដណ្តប់ក្រុមហ៊ុនខ្នាតមធ្យម និងធំទាំងអស់នៅក្នុងវិស័យសំខាន់ៗចំនួន ១០ គឺវិស័យថាមពល ដឹកជញ្ជូន ធនាគារ ហេដ្ឋារចនាសម្ព័ន្ធ ទីផ្សារ ហិរញ្ញវត្ថុ សុខភាព ទឹកស្អាត ឌីជីថល ហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលសាធារណៈ និងលំហរផងដែរ។ គួរបញ្ជាក់ផងដែរថា សំណើនេះនឹងត្រូវមានការយល់ព្រមពីរដ្ឋសមាជិកសហភាពអឺរ៉ុប និងសភាអ៊ឺរ៉ុប ហើយមុនពេលវាចូលជាធរមាននោះ វាអាចនឹងចំណាយពេលច្រើនឆ្នាំផងដែរ៕