ក្រុម​ហេ​គ​ឃ័​រ​របស់​រុស្សី​បំពាន​ទៅលើ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក និង FireEye ខណៈពេលដែល FBI កំពុង​ស៊ើបអង្កេត

0

នៅពេលដែល​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​នឹង​ជួបគ្នា​នៅក្នុង​សេត​វិមាន​នៅ​ថ្ងៃ​សៅរ៍​នេះ អ្នកនឹង​បានដឹងថា​ការ​ហេ​គ​ពិតជា​គ្រោះថ្នាក់​ខ្លាំង​មែនទែន។ នាយកដ្ឋាន​រតនាគារ​និង​ពាណិជ្ជកម្ម​អាមេរិក​បានបញ្ជាក់​ថា​វា​មានការ​បំពាន​ទៅលើ​ម៉ាស៊ីន​មេ Servers របស់​ពួកគេ ហើយ​ទីភ្នាក់ងារ​សន្តិសុខ​សុវត្ថិភាព​ហេដ្ឋារចនាសម្ព័ន្ធ​និង FBI កំពុង​ស៊ើបអង្កេត​ទៅលើ​ការបំពាន​នេះ។

ទោះបីជា​រដ្ឋាភិបាល​រប​ស់​សហរដ្ឋអាមេរិក​មិនទាន់​ចោទប្រកាន់​ទៅលើ​ក្រុម​ណាមួយ​ដែល​ពាក់ព័ន្ធ​ទៅនឹង​ការ​ហេ​គនេះ​ក៏ដោយ ប៉ុន្តែ​វា​មានការ​ជឿជាក់ថា​ការ​ហេ​គនេះ​គឺមាន​ការពាក់ព័ន្ធ​ទៅនឹង​ប្រទេស​រុស្សី​ផងដែរ។ វា​មានការ​ជឿជាក់ថា ការ​ហេ​គនេះ​ប្រហែល​ជាមាន​ទំនាក់ទំនង​ជាមួយនឹង​ការ​ហេ​គ​ពីមុន​ទៅលើ FireEye ផងដែរ។

នៅក្នុង​ការ​បង្ហោះ​នៅលើ Facebook នោះ ស្ថានទូត​របស់​ប្រទេស​រុស្សី​នៅក្នុង​សហរដ្ឋអាមេរិក​បាន​ច្រានចោល​ការចោទប្រកាន់​នេះ ហើយ​អះអាងថា នេះ​គឺជា​ការ​ស្មាន​ប៉ុណ្ណោះ​ទៅលើ​ប្រទេស​រុស្សី​ក្នុងការ​ហេ​គ​ទៅលើ​រដ្ឋាភិបាល​របស់​ស​ហ​រដ្ឋ​អាមេរិក។

គួរបញ្ជាក់​ផងដែរ​ថា​លោក​ប្រធានាធិបតី​ជាប់ឆ្នោត Joe Biden អាច​នឹង​ប្រឈមមុខ​ទៅនឹង​បញ្ហា​ជាច្រើន​ធំ​ទៅលើ​ការស៊ើបអង្កេត​អំពី​ការរំលោភបំពាន​នេះ និង​ការប្រើប្រាស់​នូវ​ទិន្នន័យ​ដែល​បាន​លួច​គ្រប់គ្រង​នេះ​ផងដែរ។ ក្រុម​ហេ​គ​ឃ័​រ​បាន​ចូលទៅក្នុង​កម្មវិធី software របស់ NTIA កម្មវិធី Office 365 និង​អ៊ី​ម៉ែ​ល​ជាច្រើន​ទៀត​ដែល​ទទួលបាន​នូវ​ការឃ្លាំមើល​ដោយ​ហេ​គ​ឃ័​រ​ផងដែរ។ ពេលនេះ FBI និង CISA មិនទាន់បាន​ឆ្លើយតប​អំពី​ដំណើរការ​នៃ​ការស៊ើបអង្កេត​នេះ​នៅឡើយ​ទេ៕

សម្រួល​ដោយ៖ ឆាន សុ​ផា

LEAVE A REPLY

Please enter your comment!
Please enter your name here