ស្ងាត់ៗ មេរោគ Adrozek Malware ធ្វើ​ប្រតិបត្តិការ​នៅលើ  Microsoft Edge, Google Chrome, Yandex និង Firefox Browsers

0

ពេលនេះ Google Chrome, Firefox, Microsoft Edge និង Yandex បាន​ក្លាយជា​គោលដៅ​សម្រាប់​មេរោគ  malware ដែលមាន​ឈ្មោះ​ហៅថា Adrozek ដែល​ត្រូវ​បានបង្ហាញ​ដោយ​ក្រុមហ៊ុន Microsoft ។ មេរោគ​នេះ​គឺ​បង្ហាញ​នូវ​ការផ្សាយពាណិជ្ជកម្ម  ads នៅក្នុង​ការ Search និង​បន្ថែម​នូវ browser extensions ដែលមាន​មេរោគ ហើយ​វា​បានធ្វើអោយ​មានការ​ប៉ះពាល់​ដល់​ឧបករណ៍​ប្រហែលជា ៣០,០០០ គ្រឿងក្នុង​មួយថ្ងៃ​ផងដែរ។

គោលដៅ​សំខាន់​របស់​មេរោគ Adrozek គឺ​នាំ​អ្នកប្រើប្រាស់​ទៅកាន់​ទំព័រ Pages ។ មេរោគ​នេះស្ងាត់ៗបាន​បន្ថែម​នូវ browser extensions ដែលមាន​មេរោគ​និង​ធ្វើការ​ផ្លាស់ប្តូរ​នូវ browser settings  ផងដែរ។ វា​ក៏​ធ្វើការ​កែប្រែ​ទៅលើ Dynamic Link Library (DLL) files , MsEdge.dll នៅក្នុង Microsoft Edge ដើម្បី​បិទ​នូវ​ការគ្រប់គ្រង​សុវត្ថិភាព​ផងដែរ។

ក្រុមហ៊ុន Microsoft  អះអាងថា ចាប់ពី​ខែឧសភា​ដល់​ខែកញ្ញា​នេះ ខ្លួន​បាន​រកឃើញ​នូវ​ការប៉ះពាល់​ជាច្រើន​ពាន់​ករណី​ដោយសារតែ​មេរោគ Adrozek malware  នេះ។ ក្រុមហ៊ុន Microsoft រំពឹងថា ប្រតិបត្តិការ​នៃ​មេរោគ Adrozek នេះ​នឹង​កើនឡើង​ខ្លាំងក្លា​បន្ថែមទៀត​នៅក្នុង​ប៉ុន្មាន​ខែ​ខាងមុខនេះ។ គួរ​បញ្ជាក់ថា កម្មវិធី​កម្ចាត់​មេរោគ Microsoft Defender ដែលមាន​ស្រាប់​នៅលើ Windows 10 ក៏​អាច​រារាំង​ទៅលើ​មេរោគ Adrozek នេះ​បាន​ផងដែរ។ សូម​ធ្វើការ​អាប់​ដេ​ត​ជាប្រចាំ​ទៅលើ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​អ្នក៕

សម្រួល៖ ឆាន សុ​ផា

LEAVE A REPLY

Please enter your comment!
Please enter your name here