គណនី​អ៊ី​ម៉ែ​ល​របស់​មន្ត្រី​ក្រសួង​រតនាគារ​សហរ​ដ្ឋ​អាមេរិក​ត្រូវបាន​ហេ​គ​ដោយ​ក្រុម​គំរាមកំហែង​ដែល​នៅ​ពីក្រោយ​ការវាយប្រហារ SolarWinds

0

កាលពី​សប្តាហ៍​មុននេះ យើង​បាន​រាយការណ៍​ថា SolarWinds គឺជា​ប្រធានបទ​នៃ​ការវាយប្រហារ​នៅលើ​អ៊ី​ន​ធឺរ​ណិ​ត​ដ៏​ធំ​មួយ ហើយ​វា​ក៏​បន្សល់​នូវ​ទិន្នន័យ​ជាច្រើន​របស់​ស្ថាប័ន និង​រដ្ឋាភិបាល​ដែល​ត្រូវបាន​ទម្លាយ និង​ប្រឈមមុខ​ទៅនឹង​ហានិភ័យ​ផងដែរ។ នៅ​ដើម​សប្តាហ៍​នេះ សមាជិក​ព្រឹទ្ធសភា​អាមេរិក​លោក Ron Wyden និយាយថា គណនី​អ៊ី​ម៉ែ​ល​ជាច្រើន​របស់​រតនាគារ​សហរដ្ឋអាមេរិក​ត្រូវបាន​គេ​ហេ​គ​ផងដែរ។

ក្រសួង​រតនាគារ​រប​ស់​សហរដ្ឋអាមេរិក និង​សេវាកម្ម​ចំណូល​ផ្ទៃក្នុង (IRS) បាន​ជូនដំណឹង​អំពី​ការវាយប្រហារ​នេះ និង​អោយ​មន្ត្រី​មានការ​ប្រុងប្រយ័ត្ន​ផងដែរ។ ចាប់តាំងពី​ការវាយប្រហារ​ទៅលើ​អ៊ី​ន​ធឺរ​ណិ​ត​នេះ ភាគហ៊ុន​របស់​ក្រុមហ៊ុន​ជាច្រើន​គឺមាន​ការធ្លាក់ចុះ​ជាង ៣០% ផងដែរ។

សម្រាប់​ពេលនេះ ការវាយប្រហារ​ទៅលើ​ក្រសួង​រតនាគារ​របស់​សហរដ្ឋអាមេរិក​គឺជា​រឿង​សំខាន់​មែនទែន យ៉ាងណាមិញ ការវាយប្រហារ​ទៅលើ IRS នេះ​នៅ​មិនទាន់មាន​ការទម្លាយ​នូវ​ទិន្នន័យ​សម្ងាត់​នៅឡើយ​ទេ។ លោក Ron Wyden និយាយថា គណនី​អ៊ី​ម៉ែ​ល​ជាច្រើន​អាច​ត្រូវបាន​គេ​ចូល​ដំណើរការ ហើយ​វា​ពិតជា​សំខាន់​មែនទែន​សម្រាប់​សុវត្ថិភាព​អ៊ី​ន​ធឺរ​ណិ​ត។ គួរបញ្ជាក់​ផងដែរ​ថា SolarWinds មិនមែនជា​ស្ថាប័ន​ដែល​រង​នូវ​ផលប៉ះពាល់​នោះទេ សូម្បីតែ​ក្រុមហ៊ុន  Microsoft, FireEye និង VMware អះអាងថា​ពួកគេ​ក៏​រង​ផលប៉ះពាល់​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here