ប្រទេស​ចិន​បង្កើន​លក្ខខណ្ឌ​ដាក់ពន្ធនាគារ​សម្រាប់​ឧក្រិដ្ឋកម្ម​ទីផ្សារ​មូល​ប​ត្រ​នាពេល​អនាគត

0

កាលពី​ថ្ងៃ​សៅរ៍ ទី ២៦ ខែធ្នូ​នេះ ប្រទេស​ចិន​បានធ្វើ​វិសោធនកម្ម​ច្បាប់ព្រហ្មទណ្ឌ​ដើម្បី​បង្កើន​លក្ខខណ្ឌ​ដាក់ពន្ធនាគារ​ឧក្រិដ្ឋកម្ម​ទីផ្សារ​មូល​ប​ត្រ​នាពេល​អនាគត​រាប់បញ្ចូល​ទាំង​ការបោះ​ផ្សាយ​មូល​ប​ត្រ​ក្លែងក្លាយ និង​ការ​ក្លែងបន្លំ​ការបង្ហាញ​ព័ត៌មាន​ថែមទៀត។

យោងតាម​ការចុះផ្សាយ​តាម​អ៊ី​ន​ធឺរ​ណិ​ត​ដោយ​គណៈកម្មការ​ត្រួតពិនិត្យ​មូល​ប​ត្រ​ចិន (CSRC) កាលពី​យប់​ថ្ងៃ​សៅរ៍​នេះ​បញ្ជាក់ថា ការដាក់​ពន្ធនាគារ​ចំពោះ​ការបោះ​ផ្សាយ​មូល​ប​ត្រ​ក្លែងបន្លំ​នឹងត្រូវ​ជាប់ទោស​ពី ៥ ឆ្នាំទៅ ១៥ ឆ្នាំ ខណៈ​ការផ្តន្ទាទោស​អតិបរមា​សម្រាប់​ការផ្សព្វផ្សាយ​បន្លំ​ព័ត៌មាន​ត្រូវ​ជាប់ទោស​ពី ១០ ឆ្នាំ​ឡើង។

ការធ្វើ​វិសោធន​កម្មនេះ​ត្រូវបាន​អនុម័ត​ដោយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ប្រជា​ជនជាតិ (National People’s Congress Standing Committee) កាលពី​ថ្ងៃ​សៅរ៍​នេះ ហើយ​វា​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃទី ១ ខែមីនា​នេះ​តទៅ។ ការធ្វើ​វិសោធន​កម្មនេះ​ក៏​ពង្រឹង​ការដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​ការគ្រប់គ្រង​របស់​ម្ចាស់​ភាគហ៊ុន និង​អន្តរការី​ដូចជា​អ្នក​ឧបត្ថម្ភ​ដែល​ដើរតួ​ជា “ អ្នកការពារ” ឬ “gatekeeers” ក្នុង​ការចេញ​មូល​ប​ត្រ​នេះ។ សេចក្តីថ្លែងការណ៍​រប​ស់ CSRC បាន​បន្ថែមថា​អាកប្បកិរិយា​ជាច្រើន​ទៀត​ដូច​ជាការ​ញុះញង់ ការបន្លំ និង​ការ​លាក់បាំង​បញ្ហា​ដែល​ពាក់ព័ន្ធ​គឺ​ស្ថិតក្នុង​វិសាលភាព​នៃ​សកម្មភាព​ឧក្រិដ្ឋកម្ម​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here