បន្ទប់ពិសោធន៍ Kaspersky Lab និង Yandex បានរកឃើញនូវកូដមេរោគនៅក្នុង browser extensions ។ អ្នកវាយប្រហារអាចចូលទៅកាន់គណនីនៅក្នុងបណ្តាញសង្គមជាច្រើន និងការបង្កើនទៅលើការមើលទៅលើវីដេអូនៅលើវេបសាយជាច្រើនផ្សេងៗគ្នាផងដែរ។ ក្រុមអ្នកជំនាញរបស់ Kaspersky Lab និង Yandex បានរកឃើញនូវកូដមេរោគដែលមានច្រើនជាង 20 នៅក្នុង browser extensions ដែលក្នុងនោះមានដូចជា Frigate Light, Frigate CDN និង SaveFrom ជាដើម។
តាមរយៈ extensions នេះ ក្រុមឧក្រិដ្ឋជនអ៊ីនធឺរណិតអាចធ្វើការចូលទៅកាន់គណនីVKontakte និងបង្កើនទៅលើការទស្សនាវីដេអូនៅលើវេបសាយជាច្រើនថែមទៀត។ សម្រាប់ Extensions នេះគឺទទួលបាននូវការងារជាច្រើនដែលបញ្ជាចេញពីម៉ាស៊ីនមេដែលត្រូវបានបង្កើតឡើងដើម្បីបញ្ជាអោយអ្នកប្រើប្រាស់ចុចនៅលើវីដេអូចេញពីវេបសាយជាច្រើន។ កូដនេះគឺដំណើរការនៅពេលដែល browser ប្រើប្រាស់ប៉ុណ្ណោះ។
នៅក្នុងការស៊ើបអង្កេតនេះចាប់ផ្តើមនៅពេលដែលអ្នកប្រើប្រាស់ជាច្រើនរបស់ Yandex.Browser ចាប់ផ្តើមធ្វើការតវ៉ាទៅលើសំឡេងជាច្រើននៃការផ្សព្វផ្សាយពាណិជ្ជកម្ម បើទោះបីជាវីដេអូនៅលើអេក្រង់របស់វាមិនទាន់ចាក់ក៏ដោយនោះ។ Yandex បានធ្វើការបិទទៅលើ extensions នៅក្នុង Yandex. Browser បន្ទាប់ពីរកឃើញនូវបញ្ហានេះ។ សម្រាប់បន្ទប់ពិសោធន៍ Kaspersky lab ក៏បិទទៅលើសកម្មភាពនសការដំណើរការនេះផងដែរ។
អ្នកជំនាញលោក Sergey Golovanov នៅក្នុងបន្ទប់ពិសោធន៍ Kaspersky Lab និយាយថា អ្នកប្រើប្រាស់ច្រើនជាង ១ លាននាក់អាចក្លាយជាជនរងគ្រោះនៅក្នុងយុទ្ធនាការនេះ។ កូដចេញពី browser extensions នេះមិនត្រឹមតែបង្កើនទៅលើចំនួននៃការទស្សនានោះទេ ប៉ុន្តែវាអាចចូលទៅប្រើប្រាស់នូវគណនីរបស់បណ្តាញសង្គមជាច្រើនទៀតផងដែរដែលពេលក្រោយគេអាចប្រើប្រាស់ដើម្បីចុចបង្កើនចំនួន Likes ផងដែរ៕
សម្រួល៖ ឆាន សុផា