ក្រុមហ៊ុន​អាមេរិក​ជាច្រើន រងគ្រោះ​នៅក្នុង​ការទម្លាយ​ទិន្នន័យ​ទ្រង់ទ្រាយ​ធំ

0

FireEye ដែល​ក្រុមហ៊ុន​សុវត្ថិភាព​អ៊ី​ន​ធឺរ​ណិ​ត​ដែល​ធ្វើការ​ទទួលខុសត្រូវ​ទៅលើ​ការរក​អោយឃើញ​នូវ​យុទ្ធនាការ​នៃ​ការ​ហេ​គ​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​ទៅ​ន​រដ្ឋាភិបាល​របស់​សហ​រដ្ឋ​អាមេរិក​និយាយថា ស្ថាប័ន​ជាង ៥០ បាន​រងគ្រោះ​នៅក្នុង​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​មួយ។ តាម​ការបញ្ជាក់​របស់​ស្ថាប័ន BBC នេះ ស្ថាប័ន​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​ដែល​ក្នុងនោះ​រួមមាន​ចក្រភព​អង់គ្លេស​បានក្លាយ​ជា​គោលដៅ​របស់​ក្រុម​ហេ​គ​ឃ័​រ​ថែមទៀត។ លោក Kevin Mandia នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន FireEye និយាយថា ស្ថាប័ន​សរុប​ចំនួន 18,000 បាន​រងគ្រោះ​នៅក្នុង​ការវាយប្រហារ​នេះ ហើយ​ក្នុងនោះ​ស្ថាប័ន​ចំនួន ៥០ ក៏​រងគ្រោះ​នៅក្នុង​ការ​បែកធ្លាយ​ទិន្នន័យ​ទ្រង់ទ្រាយ​ធំ​ផងដែរ។

នៅក្នុង​គោលដៅ​ជាច្រើន​ដែល​ក្នុងនោះ​រួមមាន  DHS(នាយកដ្ឋាន​សន្តិសុខ​សង្គម) ក្រសួង​រតនាគារ​សហ​រដ្ឋ​អាមេរិក និង​ស្ថាប័នរដ្ឋ​ជាច្រើន​ទៀត។ លោក Mike Pompeo រដ្ឋមន្ត្រី​ក្រសួងការបរទេស​របស់​សហរដ្ឋអាមេរិក​និយាយថា​ប្រទេស​រុស្សី​គឺ​ទទួលខុសត្រូវ​នៅក្នុង​ការវាយប្រហារ​នេះ។ លោក Donald Trump សង្ស័យថា ប្រទេស​ចិន​គឺ​នៅ​ពីក្រោយ​ការវាយប្រហារ​ឧក្រិដ្ឋកម្ម​អ៊ី​ន​ធឺរ​ណិ​ត​នេះ។ លោក  Trump បង្ហោះ​នៅលើ Twitter កាលពី​ថ្ងៃ​សៅរ៍​នេះ​ថា គាត់​ជឿជាក់ថា ចិន​គឺជា​អ្នកទទួលខុសត្រូវ​ទៅលើ​ការវាយប្រហារ​ប្រឆាំង​ទៅនឹង​សហរដ្ឋអាមេរិក។ តាម​ការបញ្ជាក់​របស់ FireEye ការ​បែកធ្លាយ​ទិន្នន័យ​នេះ​គឺជា​រឿង​ដ៏​ធ្ងន់ធ្ងរ​បំផុត។

តាម​ការបញ្ជាក់​របស់​លោក Mandia នោះ​អោយដឹងថា នេះ​ប្រហែលជា​ក្រុម​ហេ​គ​ឃ័​រ​ដូចគ្នា​ទៅនឹង​ការទម្លាយ​ទិន្នន័យ​នៅក្នុង​ទសវត្ស​ឆ្នាំ ៩០ និង​ដើមឆ្នាំ ២០០០ ។ ក្រុម​ហេ​គ​ឃ័​រ​នេះ​បាន​វាយប្រហារ​ទៅលើ​ក្រុមហ៊ុន SolarWinds Orion ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋ​តិច​សាស់។ នៅក្នុង​ការ​ហេ​គ​ទៅលើ​ខ្សែសង្វាក់​ផ្គត់ផ្គង់​របស់ SolarWinds នោះ ក្រុមហ៊ុន​ទូរគមនាគមន៍ ស្ថាប័ន​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ជាប់​នៅក្នុង​បញ្ជី Fortune 500 ក៏​ជា​គោលដៅ​នៅក្នុង​ការទម្លាយ​ទិន្នន័យ​ផងដែរ។ លោក Pompeo ជឿថា រុស្សី​ក៏មាន​ការពាក់ព័ន្ធ​ទៅនឹង​រឿងនេះ​ផងដែរ៕

សម្រួល៖ សុ​ផា

LEAVE A REPLY

Please enter your comment!
Please enter your name here