ក្រុម​អ្នកស្រាវជ្រាវ​រកឃើញ​នូវ​កំហុស​ក្នុង​រថយន្ត Tesla X ដែល​អាច​ហេ​គ និង​លួចបាន​យ៉ាង​ងាយស្រួល

0

នេះ​គឺជា​លើក​ទី ៣ ហើយ ក្រុម​អ្នកជំនាញ​របស់​ក្រុម​អ្នកស្រាវជ្រាវ​របស់​ប៊ែ​ល​ហ្សិ​ក​បានបង្ហាញ​អំពី​វិធីសាស្ត្រ​នៅក្នុង​ហេ​គ​ទៅលើ​សោរ​របស់​រថយន្ត Tesla ដោយ​បញ្ជាក់ថា អ្នកណា​ក៏ដោយ​អាចធ្វើ​ការចូលទៅ​គ្រប់គ្រង​រថយន្ត និង​លួចបាន​យ៉ាង​ងាយស្រួល។ នៅក្នុង​ការបង្ហាញ​ថ្មី​នេះ​មានការ​បង្ហាញ​អំពី​ការវាយប្រហារ​ទៅលើ​រថយន្ត Tesla នេះ​តាមរយៈ​ចំណុចខ្សោយ​ដែល​ក្រុមហ៊ុន Tesla កំពុងតែ​ប្រឈម​នោះ។

វា​ក៏មាន​ការបង្ហាញ​នូវ​ចំណុចខ្សោយ​សុវត្ថិភាព​នៅក្នុង​ប្រព័ន្ធ “Keyless Entry System” របស់​ក្រុមហ៊ុន Tesla ដែលជា​អ្នកជំនាញ​មួយ​នៅក្នុង​រថយន្ត​អគ្គិសនី​នេះ។ អ្នកជំនាញ​នៅក្នុង COIC (Computer Security and Industrial Cryptography) បាន​រកឃើញ​នូវ​ចំណុចខ្សោយ​នៅក្នុង​សោរ​របស់​រថយន្ត Tesla X នេះ។ នេះ​គឺជា​បច្ចេកវិទ្យា​មួយ​ដែល​អនុញ្ញាតអោយ​អ្នកណា​ក៏ដោយ​អាចធ្វើ​ការ​ដោះ​សោរ​បាន​ដោយ​ស្វ័យប្រវត្តិ​តាមរយៈ​ការ​ចុច​នៅលើ​ប៊ូ​តុង ឬ​ដើរ​ឆ្លងកាត់​វា។

និស្សិត​ថ្នាក់បណ្ឌិត​ឈ្មោះ​ហៅថា Lennert Wouters ដែលជា​សមាជិក​របស់​ក្រុម​អ្នកស្រាវជ្រាវ​នេះ​កាលពីពេល​មុននេះ​បានបង្ហាញ​អំពី​វិធីសាស្ត្រ​ក្នុងការ​ហេ​គ​ចំនួន​ពីរ​នៅក្នុង​រថយន្ត Tesla Model Sនេះ​ដែលមាន​ចំណុចខ្សោយ​ទៅលើ​បច្ចេកវិទ្យា​សោរ​នេះ។ ការវាយប្រហារ​នេះ​អនុញ្ញាតអោយ​លោក Lennert អាច​ដោះ​សោរ​រថយន្ត​នេះ​បាន​យ៉ាង​ងាយស្រួល និង​ចាប់ផ្តើម​បញ្ឆេះ​រថយន្ត​នេះ​ថែមទៀត។ ក្រុមហ៊ុន Tesla គឺមាន​ភាពល្បីល្បាញ​មែនទែន​នៅក្នុង​ការលក់​រថយន្ត​អគ្គិសនី​នេះ។ សម្រាប់​រថយន្ត EVs (electronic vehicles) នេះ​គឺមាន​តម្លៃ​ចាប់ពី  $40,000 ទៅ $100,000 សម្រាប់​ម៉ូ​ឌែ​ល Tesla X នេះ។

សម្រាប់​រថយន្ត Model X របស់​ក្រុមហ៊ុន Tesla នេះ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា Key Fob ជាមួយនឹង​ប្រព័ន្ធ BLE (Bluetooth Low Energy) ដែល​អាច​ធ្វើការ​បញ្ឆេះរ​ថ​យន្ត​បាន។ នេះ​គឺជា​កន្លែង​សម្រាប់​ចំណុចខ្សោយ​នេះ។ ប្រព័ន្ធ BLE នេះ​គឺ​អនុញ្ញាតអោយ​ស្មា​ត​ហ្វូ​ន​អាចធ្វើ​ការតភ្ជាប់​ទំនាក់​ទំនង​ជាមួយនឹង​មនុស្ស​បាន​ផងដែរ។ នេះ​មិនមែនជា​លើកដំបូង​បំផុត​នោះទេ​នៅពេលដែល​រថយន្ត Tesla នេះ​មានការ​បង្ហាញ​អំពី​ចំណុចខ្សោយ​នោះ។ នៅក្នុង​ឆ្នាំ ២០១៦ នេះ អ្នកជំនាញ​របស់​ចិន​បានបង្ហាញ​អំពី​ការ​ហេ​គ​ទៅលើ​រថយន្ត​ម៉ូ​ឌែ​ល Tesla និង​ការចូល​ទៅកាន់​រថយន្ត​នេះ និង​គ្រប់គ្រង​រថយន្ត​នេះ​បាន​យ៉ាង​ងាយស្រួល​បំផុត៕

សម្រួល៖ សុ​ផា

LEAVE A REPLY

Please enter your comment!
Please enter your name here