មនុស្ស​ប្រមាណ ២១នាក់ ត្រូវបាន​ចាប់ខ្លួន​នៅ​ចក្រភព​អង់គ្លេស ពីបទ​ឧក្រិដ្ឋ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត

0

ប៉ូលិស​ចក្រភព​អង់គ្លេស​បាន​ចាប់ខ្លួន​ឧក្រិដ្ឋជន​អ៊ី​ន​ធឺរ​ណិ​ត​ចំនួន ២១ នាក់​នៅក្នុង​ចក្រភព​អង់គ្លេស​ដែលជា​ផ្នែក​មួយ​នៃ​កា​រប​ង្រា​ប​ទៅលើ​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺរ​ណិ​ត​ដែលមាន​គោលដៅ​ទៅលើ​អតិថិជន​ជាច្រើន​របស់​វេ​ប​សាយ WeLeakInfo.com ។ ពេលនេះ សេវាកម្ម​អន​ឡាញ​នេះ​អាច​ចូលទៅ​កាន់​ទិន្នន័យ​ដែល​គេ​បាន​ហេ​គ​ចេញពី​បណ្តាញ​ជាច្រើន​ថែមទៀត។

តាម​ការបញ្ជាក់​របស់​ទីភ្នាក់ងារ​ឧក្រិដ្ឋកម្ម​ជាតិ​នោះ មនុស្ស​ចំនួន ២១ នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ប្រទេស​នេះ​គឺជា​ផ្នែក​មួយ​នៃ​ប្រតិបត្តិការ​របស់ខ្លួន​ដែលមាន​គោលដៅ​ទៅលើ​អតិថិជន​ជាច្រើន​របស់​ទីផ្សារ​អន​ឡាញ​ដែល​ប្រើប្រាស់​នូវ​អត្តសញ្ញាណ​ដែល​ខ្លួន​បាន​លួច​នេះ​ដើម្បី​ប្រព្រឹត្តិ​នូវ​បទល្មើស ឬ​ការ​ក្លែងបន្លំ​នោះ។

សម្រាប់​មនុស្ស​ប្រុស​ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ​គឺមាន​អាយុ​ចន្លោះ​ពី ១៨ ទៅ ៣៨ ឆ្នាំ ហើយ​នៅក្នុង​ចំណោម​មនុស្ស ២១ នាក់ មនុស្ស ៩ នាក់​ត្រូវបាន​ឃុំខ្លួន​ដោយសារតែ​បទល្មើស​ក្នុងការ​ប្រើប្រាស់​នូវ​កុំព្យូទ័រ​ខុសច្បាប់ មនុស្ស ៩ នាក់​ទៀត​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​បទ​ឆបោក និង​មនុស្ស ៣ នាក់​ទៀត​ស្ថិតនៅក្នុង​ការស៊ើបអង្កេត​ក្នុងការ​ចោទប្រកាន់​ទៅលើ​ករណី​ទាំងពីរ​ខាងលើនេះ។ ទីភ្នាក់ងារ​ឧក្រិដ្ឋកម្ម​ជាតិ​នេះ​ក៏បាន​រឹបអូស​នូវ​ទឹកប្រាក់​ចំនួន £41,000 ចេញពី​បុគ្គល​ជាច្រើន​ផងដែរ។

នៅក្នុង​ប្រភព​ជាច្រើន​នោះ ទីភ្នាក់ងារ​ឧក្រិដ្ឋកម្ម​ជាតិ​របស់​ចក្រភព​អង់គ្លេស (NCA) ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​សហរដ្ឋអាមេរិក (FBI), អង្គភាព​ប៉ូលិស​ជាតិ​ហូ​ឡង់, ភ្នាក់ងារ​ប៉ូលិស​នៃ​អៀរ​ឡង់​ខាងជើង​និង​អាល្លឺម៉ង់ Bundeskriminalamt កំពុងតែធ្វើការ​រួមគ្នា ហើយ​នៅក្នុង​ខែមករា​ឆ្នាំ ២០១៨ នេះ ពួកគេ​ក៏បាន​រឹបអូស​នូវ Domain របស់​វេ​ប​សាយ WeLeakInfo.com ផងដែរ។

នៅក្នុង​ឆ្នាំ ២០១៧ នេះ វេ​ប​សាយ WeLeakInfo បានដាក់​លក់​នូវ​ការចូល​ទៅកាន់​ទិន្នន័យ​ដែល​ត្រូវបាន​គេ​ហេ​គ​នៅក្នុង​រយៈពេល ៣ ឆ្នាំ​មុននេះ។ ហេ​គ​ឃ័​រដែ​ល​នៅ​ពីក្រោយ​សេវាកម្ម​អន​ឡាញ​នេះ​អាច​ទទួលបាន​នូវ​ទិន្នន័យ​ដែល​ត្រូវបាន​គេ​ទម្លាយ​ច្រើនជាង 10,000  ទិន្នន័យ​នេះ។ បន្ថែម​ពីនេះ​ទៀត​នោះ WeLeakInfo ក៏​ផ្តល់នូវ​គម្រោង subscription ដែល​អនុញ្ញាតអោយ​អ្នកប្រើប្រាស់​ជាច្រើន​អាច​ចូល​ទៅបាន​ដោយ​គ្មាន​ដែន​កំណត់​ទៅលើ​ព័ត៌មាន​សម្ងាត់​នោះ។ សម្រាប់​គម្រោង​នេះ​គឺ​ការចំណាយ​មួយថ្ងៃ​តម្លៃ 2$, មួយអាទិត្យ​តម្លៃ 7$, មួយខែ​តម្លៃ 25$ និង​បី​ខែ​តម្លៃ 70$ ៕

សម្រួល៖ សុ​ផា

LEAVE A REPLY

Please enter your comment!
Please enter your name here