បន្ទប់ពិសោធន៍ Algemeen Medisch Laboratorium bvba (AML) ដែលស្ថិតនៅក្នុងតំបន់ Antwerp នៅក្នុងទីក្រុង Hoboken រងការវាយប្រហារដោយក្រុមហេគឃ័រ។ បន្ទប់ពិសោធន៍នេះគឺធ្វើតេស្តទៅលើវ៉ាក់សាំងកូវីដ ១៩ ប្រហែលជា ៣០០០ ក្នុងមួយថ្ងៃ ដែលប្រហែលជា ៥% នៃចំនួនសរុប។
ឧក្រិដ្ឋកម្មអ៊ីនធឹរណិតពាក់ព័ន្ធទៅនឹងវ៉ាក់សាំងកូរ៉ូណាវីរុសនេះគឺមានការកើនឡើងខ្លាំងតាំងពីឆ្នាំមុននេះ ហើយការវាយប្រហារនេះប្រហែលជាមិនមានអ្វីដែលថ្មីនោះទេ វាប្រហែលជា Theme ថ្មីនៃការវាយប្រហារមេរោគ malware និង ransomware នៅក្នុងបរិបទកូវីដ ១៩ នេះ។
ក្រុមហេគឃ័របានវាយប្រហារទៅលើវេបសាយរបស់បន្ទប់ពិសោធន៍នេះតាមរយៈការតម្លើងមេរោគ ransomware ទៅលើវេបសាយនេះ។ ដូចអ្វីដែលយើងបានឃើញកាលពីពេលមុននេះនៅក្នុងករណីនៃការវាយប្រហារមេរោគ ransomware នេះ ក្រុមហេគឃ័រជាច្រើនបានទាមទារទៅលើប្រាក់សោះផងដែរមុនពេលដែលដាក់អោយវេបសាយនេះដំណើរការឡើងវិញនោះ។
អ្នកគ្រប់គ្រងព័ត៌មានបច្ចេកវិទ្យា Maarten Vanheusden និយាយថា “បន្ទាប់ពីការវិភាគយ៉ាងលម្អិតដោយក្រុមអ្នកជំនាញសុវត្ថិភាពនេះ យើងបានសម្រេចចិត្តក្នុងការផ្តាច់ទៅលើបណ្តាញ Network ដែលជាវិធានការសុវត្ថិភាពដ៏សំខាន់បំផុត” បន្ថែមពីនេះទៀតនោះ ប្រភពនៃការវាយប្រហារនេះនៅមិនទាន់ដឹងនៅឡើយទេក្នុងពេលនេះ។ វាអាចនឹងមានការពាក់ព័ន្ធទៅនឹងក្រុមហេគឃ័ររបស់ចិន រុស្សី និងអ៊ឺរ៉ង់។
AML គឺជាបន្ទប់ពិសោធន៍ឯកជនដ៏ធំបំផុតនៅក្នុងប្រទេសនេះដែលដោះស្រាយទៅលើបញ្ហានៃកូវីដ ១៩ នេះ។ វានៅមិនទាន់មានភាពច្បាស់លាស់ទេអំពីគោលដៅនៃការវាយប្រហារនេះ ក្រុមហេគឃ័របានវាយប្រហារទៅលើបន្ទប់ពិសោធន៍នេះសម្រាប់ប្រាក់លោះផងដែរ ឬពួកគេមានគម្រោងជាច្រើនផ្សេងទៀតសម្រាប់ការលួចទិន្នន័យផងដែរ។
នេះគឺជាលើកទី ២ ហើយនៅក្នុងខែធ្នូនេះដែលអ្នកវាយប្រហារជាច្រើនបានវាយប្រហារទៅលើវេបសាយជាច្រើនដែលពាក់ព័ន្ធទៅនឹងកូវីដ ១៩ នេះ។ European Medicines Agency (EMA) ក៏ជាគោលដៅនៅក្នុងការវាយប្រហារនៃឧក្រិដ្ឋកម្មអ៊ីនធឺរណិតផងដែរ។ EMA គឺទទួលខុសត្រូវនៅក្នុងការវាយតម្លៃ និងអនុម័តទៅលើវ៉ាក់សាំងសម្រាប់សហគមន៍អ៊ឺរ៉ុបនេះ។ ក្រុមហ៊ុនជីវសាស្ត្រ BioNTech របស់អាល្លឺម៉ង់និយាយថា “ទីភ្នាក់ងារនេះរងនូវការវាយប្រហារ ហើយឯកសារជាច្រើនដែលមានការពាក់ព័ន្ធទៅនឹងវ៉ាក់សាំងកូវីដ ១៩ របស់ក្រុមហ៊ុន BioNTech និង Pfizer ក៏ត្រូវគេលួចចូលដោយខុសច្បាប់ផងដែរ” ៕
សម្រួល៖ សុផា