ក្រុម​ហេ​គ​ឃ័​រ​ជាច្រើន​របស់​រុស្សី​អាច​ចូលទៅ​កាន់​កូដ (Source Codes) នៃ​កម្មវិធី និង​ប្រព័ន្ធ​ជាច្រើន​របស់​ក្រុមហ៊ុន Microsoft

0

ក្រុមហ៊ុន​បច្ចេកវិទ្យា Microsoft ជឿជាក់ថា ក្រុម​ហេ​គ​ឃ័​រ​ដែល​វាយប្រហារ​ទៅលើ​ក្រសួង​រដ្ឋាភិបាល​ជាច្រើន​របស់​សហរដ្ឋអាមេរិក និង​ក្រុមហ៊ុន​អាជីវកម្ម​ជាច្រើន​ដើម្បី​គ្រប់គ្រង​ទៅលើ​កូដ​ព័ត៌មាន​ជាច្រើន​អំពី​កម្មវិធី Software នេះ។ ក្រុមហ៊ុន Microsoft ស្ថិតនៅ​ក្នុងចំណោម​អតិថិជន​របស់​ក្រុមហ៊ុន  SolarWinds របស់​សហរដ្ឋអាមេរិក​ដែល​ប្រព័ន្ធ​ជាច្រើន​របស់​ពួកគេ​ត្រូវបាន​ហេ​គ​កាលពីដើម​ឆ្នាំនេះ។

នៅ​ថ្ងៃទី ១៧ ខែធ្នូ​នេះ អ្នកតំណាង​ជាច្រើន​របស់​ក្រុមហ៊ុន Microsoft អះអាងថា កូដ​មេរោគ​របស់​ក្រុមហ៊ុន SolarWinds ត្រូវបាន​រកឃើញ​នៅក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​របស់ខ្លួន​នោះ។

អ្នកជំនាញ​ជាច្រើន​របស់​ក្រុមហ៊ុន​នេះ​របាយការណ៍​ថា គណនី​មួយ​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ការមើល​ទៅលើ​កូដកម្ម​វិធី​នៅក្នុង​ថត​មួយចំនួន​ផងដែរ។ កាលពីពេល​មុននេះ កម្មវិធី Orion software នៅក្នុង SolarWinds ត្រូវបាន​ហេ​គ​នៅក្នុង​ខែមីនា ឆ្នាំនេះ។ ក្រុម​ហេ​គ​ឃ័​រ​ជាច្រើន​បានដាក់​បញ្ចូល​នូវ​មេរោគ​នៅក្នុង​ការ​អាប់​ដេ​ត​នៅក្នុង Orion ដែល​ត្រូវបាន​ដោ​ន​ឡូត និង​ប្រើប្រាស់​ដោយ​អតិថិជន​ជាច្រើន​ពាន់​នាក់​របស់​ក្រុមហ៊ុន SolarWinds ដែល​នៅ​ក្នុងនោះ​គឺមាន​ទីភ្នាក់ងារ​ជាច្រើន​របស់​រដ្ឋាភិបាល និង​ក្រុមហ៊ុន​អាមេរិក​ជាង ៤០០ ទៀតផង​ដែរ។

នៅក្នុង​សេចក្តីថ្លែងការណ៍​រួមមួយ​ដែល​ចេញផ្សាយ​កាលពី​សប្តាហ៍​មុននេះ​បញ្ជាក់ថា ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ស​ហ​រដ្ឋ​អាមេរិក ប៉ូលិស FBI និង​ទីភ្នាក់ងារ​សុវត្ថិភាព​អ៊ី​ន​ធឺរ​ណិ​ត​និយាយថា ពួកគេ​មាន​ឯកសារ​នៃ​ការវាយប្រហារ​ទៅលើ​បណ្តាញ​កុំព្យូទ័រ Networks របស់​រដ្ឋាភិបាល​សហ​ព័ន្ធ​នេះ។ លោក Michael Pompeo និយាយថា ប្រទេស​រុស្សី​គឺពាក់ព័ន្ធ​ទៅនឹង​ការវាយប្រហារ​នេះ៕

សម្រួល៖ សុ​ផា

LEAVE A REPLY

Please enter your comment!
Please enter your name here