Emotet ក្លាយជា​មេរោគ Malware ដែលមាន​ការគំរាមកំហែង​ខ្ពស់បំផុត​ក្នុង​ខែធ្នូ​ឆ្នាំ ២០២០

0

សម្រួល៖ សុ​ផា

ក្រុមហ៊ុន Check Point Software Technologies Ltd ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅ​ក្នុងការ​ផ្តល់នូវ​ដំណោះស្រាយ​ទៅលើ​សុវត្ថិភាព​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺរ​ណិ​តថ្មីៗនេះ​ក៏​ចេញផ្សាយ​នូវ​ស​ន្ទ​ស្សន៍​ក្នុងការ​គំរាមកំហែង (Global Threat Index) សម្រាប់​ខែធ្នូ ឆ្នាំ ២០២០ នេះ។

ស​ន្ទ​ស្សន៍​ក្នុងការ​គំរាមកំហែង (Global Threat Index) សម្រាប់​ខែធ្នូ ឆ្នាំ ២០២០ នេះ​បាន​បង្ហាញថា មេរោគ Emotet trojan គឺជា​ក្លាយជា​មេរោគ​ដែលជា​ប់​ចំណាត់ថ្នាក់​កំពូល​នៅក្នុង​បញ្ជី​នៃ​មេរោគ​នេះ។ តាម​ការបញ្ជាក់​នៅក្នុង​ប្រភព​ជាច្រើន​នោះ មេរោគ malware នេះ​គឺមាន​ការជះឥទ្ធិពល​ដ​ល់​ទៅ 7% នៃ​អង្គការ​ជាច្រើន​របស់​ពិភពលោក​ដែល​ចែកចាយ​នូវ​យុទ្ធនាការ​មេរោគ Spam នេះ​ដែលមាន​គោលដៅ​ទៅលើ​អ្នកប្រើប្រាស់ ១០០, ០០០ នាក់​ក្នុង​មួយថ្ងៃ​នៅក្នុង​ខែធ្នូ ឆ្នាំ ២០២០ នេះ។

របាយការណ៍​នេះ​និយាយថា “នៅក្នុង​ខែកញ្ញា និង​តុលា ឆ្នាំ ២០២០ នេះ មេរោគ Emotet បាន​ជាប់​ចំណាត់ថ្នាក់​កំពូល​នៅក្នុង​ស​ន្ទ​ស្សន៍​ក្នុងការ​គំរាមកំហែងរ​បស់​ពិភពលោក ហើយ​វា​គឺជា​រលក​នៃ​ការវាយប្រហារ​នៃ​មេរោគ ransomware នេះ។ ប៉ុន្តែ​នៅក្នុង​ខែវិច្ឆិកា​នេះ វា​បាន​ធ្លាក់​ទៅដល់​ចំណាត់ថ្នាក់​លេខ ៥ ។ ពេលនេះ មេរោគ​នេះ​បាន​ឈរ​នៅ​ចំណាត់ថ្នាក់​កំពូល​តាមរយៈ​ការប្រើប្រាស់​នូវ​វិធីសាស្ត្រ​ជាច្រើន​ក្នុងការ​ចែកចាយ​មេរោគ Emotet នេះ​ដែលមាន​ដូចជា embedded links, document attachments ឬ password-protected Zip files ផងដែរ”

មេរោគ malware នេះ​គឺ​រកឃើញ​នៅក្នុង​ឆ្នាំ ២០១៤ នេះ ហើយ​អ្នក​អភិវឌ្ឍ​មេរោគ​នេះ​បានធ្វើការ​អាប់​ដេ​តទៅ​លើ Tools ជាច្រើន​របស់​ពួកគេ​ក្នុងការ​ចែកចាយ​មេរោគ​ផងដែរ។ នាយកដ្ឋាន​សន្តិសុខ​មាតុភូមិ​និយាយថា ឧប្បត្តិ​វ​ហេតុ​នៃ​មេរោគ Emotet ទៅលើ​ស្ថាប័ន​មួយ​នេះ​គឺមាន​ចំនួន​ដល់​ទៅ ១ លាន​ដុល្លារ​ក្នុង​មួយ​ករណី។

បន្ថែម​ពីនេះ​ទៀត​នោះ ក្រុម​អ្នកស្រាវជ្រាវ​ក៏​ព្រមាន​ទៅកាន់​ស្ថាប័ន​ជាច្រើន​អំពី​ចន្លោះប្រហោង ‘MVPower DVR Remote Code Execution’ ដែលមាន​ការប៉ះពាល់​ដ​ល់​ទៅ ៤២% ទៅលើ​ស្ថាប័ន​ជាច្រើន​នៅលើ​ពិភពលោក​នេះ​ដែល​តាម​ពីក្រោយ​ដោយ​ចន្លោះប្រហោង ‘HTTP Headers Remote Code Execution (CVE-2020-13756)’ ដែលមាន​ការប៉ះពាល់​ដ​ល់​ទៅ ៤២% ទៅលើ​ស្ថាប័ន​ជាច្រើន​របស់​ពិភពលោក។

នៅក្នុងពេល​បច្ចុប្បន្ននេះ មេរោគ ‘Emotet’ នឹង​ក្លាយជា​មេរោគ​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​កំពូល​នៅក្នុង​បញ្ជី​នៃ​មេរោគ Malware ដ៏​មាន​គ្រោះថ្នាក់​បំផុត​ដែលមាន​ការប៉ះពាល់​ដល់​ពិភពលោក​ចំនួន ៧% ដែល​តាម​ពីក្រោយ​ដោយ​មេរោគ Trickbot, Formbook, Dridex, XMRig, Qbot, Hiddad, RigEK, Ramnit, Glupteba malware ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here