មេរោគ Ryuk Ransomware: តើ​អ្វីដែល​យើង​អាច​រៀន​ពី​ការវាយប្រហារ​ទៅលើ​ប្រព័ន្ធ​សុខាភិបាល DCH?

0

ក្រុម​អ្នក​វាយប្រហារ​ជាច្រើន​អាច​ទទួលបាន​នូវ​ផលប្រយោជន៍​ជាច្រើន​ចេញពី​មេរោគ​រាតត្បាត​សកល​កូ​វីដ ១៩ នេះ​តាមរយៈ​ការកំណត់​គោលដៅ​ទៅលើ​វិទ្យាស្ថាន​សុខាភិបាល​ដែល​រឿងនេះ​អាចអោយ​យើង​រៀន​ពី​ការវាយប្រហារ​ទាំងនេះ​ផងដែរ។ ជា​យូរ​មកហើយ ឧក្រិដ្ឋជន​អ៊ី​ន​ធឺរ​ណិ​ត​ជាច្រើន​បាន​វាយប្រហារ​ទៅលើ​វិទ្យាស្ថាន​សុខាភិបាល​ជាច្រើន​ជាពិសេស​គឺ​ទៅលើ​ការវាយប្រហារ​មេរោគ “DCH ransomware” ។

ប្រព័ន្ធ​សុខាភិបាល DCH health systemរបស់​រដ្ឋ Alabama គឺ​ត្រូវ​រង​នូវ​ការវាយប្រហារ​ដោយ​មេរោគ ransomware នៅក្នុង​ខែតុលា ឆ្នាំ ២០១៩ នេះ។ ការវាយប្រហារ​នេះ​បង្ខំ​អោយ DHS ត្រូវ​បិទ​ប្រព័ន្ធ​របស់ខ្លួន​នៅក្នុង​រដ្ឋ​ចំនួន ៣ នោះ​គឺ Fayette Medical Center, Northport Medical Center និង Tuscaloosa’s DCH Regional Medical Center ។ ដោយសារតែ​ការវាយប្រហារ​នេះ ប្រព័ន្ធ​កុំព្យូទ័រ​នៅក្នុង​មន្ទីរពេទ្យ​ចំនួន ៣ ត្រូវបាន​ឈប់​ដំណើរការ ហើយ​បុគ្គលិក​មន្ទីរពេទ្យ​មិនអាច​ចូលទៅក្នុង Files និង​ទិន្នន័យ​របស់​អ្នក​ជម្ងឺ​បាន​នោះទេ។ DCH ក៏​ចាត់វិធានការ​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​នេះ។

ក្រុម​ហេ​គ​ឃ័​រ​បាន​វាយប្រហារ​ទៅលើ​ប្រព័ន្ធ DCH systems ដោយ​ប្រើប្រាស់​នូវ​មេរោគ Ryuk ransomware ដែល​មេរោគ​នេះ​គឺ​ប្រើប្រាស់​ដោយ​ក្រុម​ហេ​គ​របស់​ប្រទេស​រុស្សី​នោះ​គឺ Wizard Spider ។ មេរោគ Ryuk ប្រើប្រាស់​នូវ​បច្ចេកទេស social engineering និង phishing attacksដើម្បី​បោក​អ្នកប្រើប្រាស់​អោយចូល​ទៅកាន់ Links ដែល​ក្លែងបន្លំ​នោះ។ នៅពេលដែល​បើក​នោះ មេរោគ malware នេះ​គឺមាន​គោលដៅ​ដើម្បី​ធ្វើការ​អ៊ី​ន​គ្រីប​ទៅលើ​ទិន្នន័យ ហើយ​ជំហាន​បន្ទាប់​គឺ​ទាមទារ​នូវ​ប្រាក់​លោះ។

គួរបញ្ជាក់​ផងដែរ​ថា ប្រព័ន្ធ​សុខាភិបាល DCH នេះ​គឺ​មិនអាច​បន្ត​នូវ​សេវាកម្ម​សុខភាព​របស់​ខ្លួន​អស់​រយៈពេល ១០ ថ្ងៃ​ដោយសារតែ​ការវាយប្រហារ​មេរោគ ransomware នេះ។ អ្នក​ជម្ងឺ ៤ នាក់​បានដាក់​ពាក្យបណ្តឹង​ប្រឆាំង​ទៅនឹង DCH ជាមួយនឹង​ការបំពាន​ទៅនឹង​ច្បាប់ឯកជន​ភាព និង​ការប៉ះពាល់​ដល់​ការព្យាបាល​ផងដែរ​នៅក្នុង​ការវាយប្រហារ​មេរោគ ransomware នេះ៕

សម្រួល៖ សុ​ផា

LEAVE A REPLY

Please enter your comment!
Please enter your name here