សេវាកម្ម​ទូទាត់​ប្រាក់ Juspay ដែល​នាំមុខគេ​នៅលើ Amazon និង Swiggy ទទួលរង​នូវ​ការបំពាន​ទិន្នន័យ

0

Juspay ដែលជា​សេវាកម្ម​សម្រាប់​អ្នកជំនួញ​ជាច្រើន​នៅលើ​អន​ឡាញ​ដូចជា​នៅលើ​វេទិកា​របស់​Amazon និង Swiggy បានទទួល​រង​នូវ​ការ​បែកធ្លាយ​ទិន្នន័យ​ទ្រង់ទ្រាយ​ធំ ហើយ​ពេលនេះ ទិន្នន័យ​របស់​អ្នកប្រើប្រាស់​ជាច្រើន​ក៏ត្រូវ​បានដាក់​លក់​នៅលើ​គេហទំព័រ​ងងឹត​ផងដែរ។ លោក Rajshekhar Rajaharia ដែលជា​អ្នកស្រាវជ្រាវ​ឯករាជ្យ​ម្នាក់​រកឃើញ​នូវ​ឧប្បត្តិ​វ​ហេតុនេះ​នៅពេលដែល​ទិន្នន័យ Database នេះ​ត្រូវបាន​ដាក់លក់​នៅលើ​គេហទំព័រ​ងងឹត និង​ចែកចាយ​តាម Telegram នោះ។

Juspay សារភាពថា ខ្លួន​មាន​ប្រតិបត្តិការ​ជិត 650K ក្នុង​មួយថ្ងៃ ហើយ​ខ្លួន​មាន​សម្ព័ន្ធមិត្ត​ជាមួយនឹង​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្សធំៗដូចជា Amazon, Swiggy, BookMyShow, MakeMyTrip, Snapdeal, Freecharge និង  Yatra ផងដែរ។ ទិន្នន័យ​របស់​ក្រុមហ៊ុន​នេះ​ត្រូវ​ទទួលរង​នូវ​ការរំលោភបំពាន​នៅក្នុង​ខែសីហា ឆ្នាំ ២០២០ មកម្ល៉េះ។

ព័ត៌មានសំខាន់ៗជាច្រើន​របស់​ម្ចាស់​បណ្ណ​នេះ​គឹ​មាន​លេខ៤ ខ្ទង់​នៃ​កាត​ឥណទាន ឈ្មោះ​ធនាគារ ថ្ងៃ​ផុតកំណត់ និង​ឆ្នាំ​ដែលមាន​ការចែក​ចាយ​នៅលើ​គេហទំព័រ​ងងឹត​នេះ។ Juspay បញ្ជាក់ថា មិនទាន់មាន​ព័ត៌មាន​ពេញលេញ​នៃ​លេខ​កាត​របស់​អ្នកប្រើប្រាស់ ឬ​ព័ត៌មាន​ធនាគារ​ពេញលេញ​ដែល​បែកធ្លាយ​នៅឡើយ​ទេ។ ក្រុមហ៊ុន Juspay អះអាងថា ក្រុមហ៊ុន​មិនមាន​រក្សាទុក​នូវ​ព័ត៌មានសំខាន់ៗដូចជា  PINs, Passwords ឬ CVV នោះទេ ដូចនេះ​ទិន្នន័យ​ទាំងនេះ​គឺ​មិន​មានការ​បែកធ្លាយ​នោះទេ៕

សម្រួល៖ សុ​ផា

LEAVE A REPLY

Please enter your comment!
Please enter your name here