ទ័ព​អាមេរិក​បើក​ដំណើរការ​កម្មវិធី Hack the Army 3.0 Bug Bounty  ជាមួយនឹង​សេវាកម្ម HackerOne

0

សេវាកម្ម Defense Digital Service (DDS) និង HackerOne បានប្រកាស​បើក​ដំណើរការ​កម្មវិធី​ស្វែងរក​ចំណុចខ្សោយ​ដែលជា​កម្មវិធី​សហការ​រួមគ្នា​មួយ។ នេះ​ជា​កម្មវិធី​ទី ១១ សម្រាប់ DDS និង HackerOne និង​ជា​កម្មវិធី​ទី ៣ជាមួយ​នាយកដ្ឋាន​កង​ទ័ព​សហរដ្ឋអាមេរិក។

កម្មវិធី Hack the Army 3.0 ជា​កម្មវិធី​ដែល​លើកទឹកចិត្ត​ដល់​ការស្រាវជ្រាវ​បញ្ហា​សន្តិសុខ​និង​ការរាយការណ៍​អំពី​ភាព​ងាយ​រងគ្រោះ​ផ្នែក​សន្តិសុខ​ពិភពលោក។សម្រាប់​អ្នក​ដែល​រកឃើញ​ភាព​ងាយ​រងគ្រោះ និង​មាន​សមត្ថភាព​នឹង​ទទួលបាន​ប្រាក់រង្វាន់។

កម្មវិធី​នេះ​នឹង​បើក​ដំណើរការ​ជា​សារ​ធាណៈ​ដោយមាន​ទាំង​យោធា និង​ជន​ស៊ីវិល ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី៦ ខែមករា ដល់​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។ កម្មវិធី​នេះ​នឹង​ជួយ​ដល់​កងទ័ព​សហរដ្ឋអាមេរិក​ក្នុង​ការធានា​ទ្រព្យសម្បត្តិ​ឌីជីថល ការការពារ និង​ការប្រឆាំង​ជាមួយ​ការវាយលុក​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺរ​ណិ​ត។

សេវាកម្ម Defense Digital Service បាន​ដំណើរការ​កម្មវិធី​ស្វែងរក​ភាព​ងាយ​រងគ្រោះ (VDP) សម្រាប់ DoD ក្នុង​ឆ្នាំ២០១៦ ហើយ​ឥឡូវនេះ​វា​គឺជា​កម្មវិធី​មួយ​ក្នុងចំណោម​កម្មវិធី​ដែល​ទទួលបាន​ជោគជ័យ​បំផុត​ដោយសារតែ​ក្រុម​ហេ​គ​ឃ័​រ​បាន​រាយការណ៍​អំពី​ភាព​ងាយ​រងគ្រោះ​ផ្នែក​សុវត្ថិភាព​ច្រើនជាង​ចំនួន២០,០០០ករណី ។ ហេ​គ​ឃ័​រ​ដែល​រកឃើញ​ភាព​ងាយ​រងគ្រោះ​ណាមួយ​អាច​បង្ហាញ​ភាព​ងាយ​រងគ្រោះ​ទៅកាន់ DoD ដោយ​សុវត្ថិភាព​គ្រប់ពេល​តាមរយៈ VDP ដែល​កំពុងធ្វើការ​បន្ត​ជាមួយ HackerOne ។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន gbhackers ចុះផ្សាយ​ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here