NSA ចេញ​នូវ​សេចក្តីណែនាំ​ក្នុងការ​បញ្ឈប់​នូវ TLS Protocols ដែល​លែង​ប្រើប្រាស់

0

ទីភ្នាក់ងារ​សន្តិសុខ​ជាតិ (National Security Agency) គឺជា​ទីភ្នាក់ងារ​ដែលមាន​មូលដ្ឋាន​នៅក្នុង​សហរដ្ឋអាមេរិក​ដែល​សហរដ្ឋអាមេរិក​ពឹងផ្អែក​នៅក្នុង​ការប្រមូល​នូវ​សញ្ញា​ជាច្រើន​ពី​បរទេស​នោះ​នឹង​ចាត់វិធានការ​ក្នុងការ​ប្រឆាំង​ទៅនឹង​សកម្មភាព​ជាច្រើន​ដែល​គួរអោយ​សង្ស័យ​ផងដែរ។ អ្នកជំនាញ​ទាំងនេះ​គឺត្រូវធ្វើ​ការ Decode ទៅលើ​សញ្ញា​ដែល​បាន​អ៊ី​ន​គ្រីប​ទៅជា​ទម្រង់​មួយ​ដែល​អាច​ស្វែងយល់បាន។

ទីភ្នាក់ងារ NSA  បានផ្តល់​អនុ​សាស្ត្រ​អោយធ្វើ​ការជំនួស​នូវ protocols configuration TLS (Transport Layer Security) ដោយសារតែ Protocols នេះ​គឺ​លែ​ប្រើប្រាស់​ហើយ ជាពិសេស​វា​ក៏​អាចធ្វើអោយ​មាន​បញ្ហា​គ្រោះថ្នាក់​ដល់​ព័ត៌មាន​សំខាន់​របស់​អ្នកប្រើប្រាស់​ផងដែរ។ ភាពងាយស្រួល​រងគ្រោះ​ជា​ច្រើន​នេះ​គឺអាច​អោយ​ហេ​គ​ឃ័​រ​អាចធ្វើ​ការចូល​ទៅកាន់​ទិន្នន័យ​ដែល​បាន​អ៊ី​ន​គ្រីប​នេះ​បាន​ថែមទៀត។

នៅក្នុង​ទំនាក់ទំនង​នៃ​ការផ្លាស់ប្តូរ​រវាង Server និង Client គឺមាន​ព័ត៌មាន​ដែល​សំខាន់ និង​មានតម្លៃ​ដែល​ត្រូវការពារ ហើយ​សម្រាប់​គោលដៅ​នេះ​គឺមាន​ការអភិវឌ្ឍ​ទៅលើ channels  ការពារ​ខ្លាំង​ជាង​មុន​ដូចជា  TLS និង  Secure Sockets Layer (SSL) ថែមទៀត។ ទីភ្នាក់ងារ NSA បញ្ជាក់ថា សម្រាប់  TLS 1.2  និង TLS 1.3 គួរតែ​ប្រើប្រាស់ សម្រាប់ SSL 2.O , SSL 3.0 , TLS 1.0 និង  YLS 1.1 មិនគួរ​ប្រើប្រាស់​នោះទេ៕

សម្រួល៖ សុ​ផា

LEAVE A REPLY

Please enter your comment!
Please enter your name here