ទិន្នន័យ​របស់​អ្នកប្រើប្រាស់​របស់​ក្រុមហ៊ុន Freedom Finance ត្រូវបាន​បែកធ្លាយ​បន្ទាប់ពី​បុគ្គលិក​ម្នាក់​ធ្លាក់​ចូលទៅក្នុង​ការវាយប្រហា​រ Phishing Attack

0

ក្រុមហ៊ុន Freedom Finance បាន​សារភាព​អំពី​ការ​ហេ​គ​ទៅលើ​បណ្តាញ​ណេ​ត​វើក និង​ការ​លួច​យក​នូវ​ទិន្នន័យ​របស់​អតិថិជន​ចំនួន  16,000 របស់​ក្រុមហ៊ុន​នេះ​នៅក្នុង​ឆ្នាំ ២០១៨ ។ ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Timur Turlov ក៏​ប្រកាស​អំពី​បញ្ហា​នេះ​នៅលើ​បណ្តាញ​សង្គម Instagram ផងដែរ។ គាត់​បាន​សារភាពថា ឧប្បត្តិ​វ​ហេតុនេះ​គឺ​ពិតជា​ក្តី​អាម៉ាស់​មែនទែន​សម្រាប់​ព័ត៌មាន​សុវត្ថិភាព​ជាពិសេស​អ្វីដែល​បានកើត​ឡើង​នៅក្នុង​ថ្ងៃទី ២៤ ខែធ្នូ​នេះ។

តាម​ការបញ្ជាក់​របស់​គាត់​នោះ បុគ្គលិក​ម្នាក់​របស់​ក្រុមហ៊ុន​នេះ​បាន​ទទួលបាន​នូវ​អ៊ី​ម៉ែ​ល​ក្លែងបន្លំ Phishing Email ដែល​គាត់​បាន​ដំណើរការ​នៅលើ​ម៉ាស៊ីន Local របស់គាត់​ទោះបីជា​មានការ​ព្រមាន​អំពី​បញ្ហា​សុវត្ថិភាព​ក៏ដោយ។ លោក Turlov សរសេរ​នៅលើ​បណ្តាញ​សង្គម Instagram របស់គាត់​ថា “ការវាយប្រហារ Cyber ransomware ទៅលើ​បណ្តាញ​ណេ​ត​វើក​ខាងក្នុង​របស់​យើង និង​លួច​យក​នូវ​ទិន្នន័យ​ចេញពី​ម៉ាស៊ីន Local របស់​បុគ្គលិក​ជាច្រើន​នៅក្នុង​ប្រទេស​រុស្សី​ផងដែរ។ ម៉ាស៊ីន​ទាំងនេះ​គឺជា​កម្មសិទ្ធិ​របស់​បុគ្គ​លិ​ក​ជាច្រើន​របស់​ក្រុមហ៊ុន​របស់​ប្រទេស​រុស្សី​នេះដែ​លអាច​ចូលទៅ​កាន់​ភាគហ៊ុន​រប​ស់ជន​ជាតិ​រុស្សី និង​ទិន្នន័យ​នៅក្នុង​ឆ្នាំ ២០១៨” ។

សម្រាប់​អតិថិជន​ជាច្រើន​ដែល​បើក​គណនី​របស់ខ្លួន​នៅក្នុង​សហរដ្ឋអាមេរិក​នោះ​គឺ​មិន​រង​នូវ​ការប៉ះពាល់​នោះទេ។ អតិថិជន​អន្តរជាតិ​របស់​ក្រុមហ៊ុន​នេះ​មិនមាន​ការរង​គ្រោះ​នោះទេ។ គាត់​បញ្ជាក់ថា ហេ​គ​ឃ័​រ​មិនអាច​ចូលទៅក្នុង CRM បានទេ ហើយ​ពួកគេ​ក៏​មិនអាច​ចូលទៅ​កាន់ Passwords របស់​អតិថិជន​បាន​ផងដែរ។ Turlov សន្យាថា ក្រុមហ៊ុន​នឹង​ទំនាក់ទំនង​ទៅកាន់​អតិថិជន​ដែល​បាន​រងគ្រោះ​អោយបាន​លឿន​បំផុត និង​ប្រាប់​ពួកគេ​ថា​ឯកសារ​នេះ​ត្រូវបាន​ទម្លាយ​ជា​សាធារណៈ។ គាត់​បញ្ជាក់​បន្ថែមថា “ជាក់ស្តែង ពេលនេះ យើង​បានធ្វើការ​សម្អាត​ទៅលើ​បណ្តាញ​ណេ​ត​វើក​របស់​យើង និង​គ្រប់​ម៉ាស៊ីន Local ទាំងអស់ ហើយ​ទិន្នន័យ​ទាំងនេះ​លែង​បែកធ្លាយ​ហើយ!” ៕

សម្រួល៖ សុ​ផា

LEAVE A REPLY

Please enter your comment!
Please enter your name here