ក្រុម​អ្នកជំនាញ​របស់​រុស្សី​ផ្តល់នូវ​គន្លឹះ​អំពី​វិធីសាស្ត្រ​ការពារ​ការ​បែកធ្លាយ​ទិន្នន័យ​ផ្ទាល់ខ្លួន

0

នៅក្នុង​ប្រទេស​រុស្សី ចំនួន​នៃ​ការវាយប្រហារ​នៅលើ​អ៊ី​ន​ធឺរ​ណិ​ត​គឺមាន​ការកើនឡើង​ខ្លាំង​មែនទែន​ជិត ១ ភាគ ៤ នៅក្នុង​ត្រីមាស​ទី១ ឆ្នាំ ២០២០ នេះ​បើតាម​ការបញ្ជាក់​របស់​លោក  Anton Kukanovប្រធាន​អ្នកជំនាញ​ឌីជីថល  Russian Quality System (Roskachestvo) ។ អ្នកជំនាញ​នេះ​អះអាងថា វា​មាន Links ប្រហែលជា ១៣% ដែលជា​ប្រធានបទ​ដែលមាន​ការជាប់​ពាក់ព័ន្ធ​ទៅនឹង​មេរោគ​រាតត្បាត​កូ​រ៉ូ​ណា។ ស្ទើរតែ​ពាក់កណ្តាល​នៃ​ទិន្នន័យ​ដែល​លួចបាន​នៅក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០២០ នេះ​គឺមាន usernames និង passwords ។

តាម​ការបញ្ជាក់​របស់ Anton Kukanov នោះ គោលដៅ​សំខាន់​របស់​អ្នកបោក​ប្រាស់​នោះ​គឺ​មិនមែន​តែ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់​នោះទេ ប៉ុន្តែ​ព័ត៌មាន​នៃ​ការចាយ​ប្រាក់​ផងដែរ។ លោក Kukanov និយាយថា “ពួកគេ​ប្រើប្រាស់​នូវ​យុទ្ធនាការ Phishing, social engineering និង malicious programs រួមជាមួយ​នឹង keyloggers សម្រាប់ធ្វើ​ការថត​ទុក​នូវ Passwords និង​កម្មវិធី remote access programs ជាច្រើន​ទៀត​ដែល​អនុញ្ញាតអោយ​ហេ​គ​ឃ័​រ​អាចធ្វើ​ការគ្រប់គ្រង​ទៅលើ​ម៉ាស៊ីន​របស់​ជនរងគ្រោះ​បាន” ។

អ្នកជំនាញ​នេះ​ផ្តល់​អនុសាសន៍​កុំអោយ​ចុច​នៅលើ Links ដែល​សង្ស័យ​នេះ ឬ​ប្រើប្រាស់​នូវ​វេ​ប​សាយ​ដែលមាន​មាតិកា​ល្មើសច្បាប់​ដើម្បី​ការពារ​នូវ​ការ​លួច​ទីន្ន​ន័យ​នៃ​ការ logins និង passwords ។ ប្រភព​ជាច្រើន​ដែលមាន​ការផ្តល់ជូន​នូវ​ខ្សែភាពយន្ត​ឥតគិតថ្លៃ​រួមមាន​ផលិតផលថ្មីៗ ឬ​ហ្គេម​ជាច្រើន​ដែល​អតិថិជន​ជាច្រើន​ចូលចិត្ត​លេង និង​ប្រើប្រាស់​ថែមទៀត។ លោក  Anton Kukanov និយាយថា “អ្នកប្រើប្រាស់​មុន​គួរ​ធ្វើការ​ដោ​ន​ឡូត​នូវ​កម្មវិធី​ណា​នៅលើ​វេ​ប​សាយ​ភាគី​ទី ៣ នោះទេ។ អ្នក​ត្រូវតែ​ដោ​ន​ឡូត​ចេញពី​វេ​ប​សាយ​ផ្លូវការ​ប៉ុណ្ណោះ” ។

បន្ថែម​ពីនេះ​ទៀត​នោះ អ្នកជំនាញ​របស់  Roskachestvo បាន​ជូនដំណឹង​ថា មុន​ពេលដែល​តម្លើង​នូវ​កម្មវិធី​ទាំងនេះ​អ្នក​ត្រូវតែ​អាន​ទៅលើ Reviews ជាមុនសិន។ គាត់​ក៏​អោយ​អ្នកប្រើប្រាស់​ផ្តោតទៅលើ​ការអាន​ទៅលើ  permissions ដែលមាន​ការស្នើសុំ​ដោយ​កម្មវិធី​នេះ​ផងដែរ។ សម្រាប់​ហេតុផល​សុវត្ថិភាព​នោះ សូមអ្នក​ប្រើប្រាស់​ធ្វើការ​បដិសេធ​ទៅលើ​លក្ខខណ្ឌ​មួយចំនួន​ដែល​ផ្តល់​ដោយ​កម្មវិធី​ទាំងនេះ៕

សម្រួល៖ សុ​ផា

LEAVE A REPLY

Please enter your comment!
Please enter your name here