ក្រុមហ៊ុន Google ប្រកាសផ្តល់មូលនិធិ៣លានដុល្លារដើម្បីប្រឆាំងនឹងព័ត៌មានមិនត្រឹមត្រូវអំពីវ៉ាក់សាំង

0

នៅថ្ងៃអង្គារ ទី១២ ក្រុមការងារកម្មវិធី Google News Initiative បានប្រកាសផ្តល់មូលនិធិជាសកលដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនត្រឹមត្រូវអំពីវ៉ាក់សាំងការពារជំងឺកូវីត ១៩ ដែលមានតម្លៃដល់ទៅ៣លានដុល្លារអាមេរិក។

កម្មវិធី Google News Initiative របស់ក្រុមហ៊ុន Google សំដៅដល់  មូលនិធិប្រឆាំងព័ត៌មានមិនពិតទាក់ទងនឹងជំងឺកូវីត១៩ មានគោលបំណងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អ្នកសារព័ត៌មានក្នុងការត្រួតពិនិត្យព័ត៌មានមិនពិតលើដំណើរការចាក់វ៉ាក់សាំង។

មូលនិធិនេះនឹងទទួលយកគម្រោងនានា ដែលបង្កើតឡើងដើម្បីត្រួតពិនិត្យការពិត          សម្រាប់អ្នកទស្សនា ជាពិសេសចំពោះក្រុមដែលរងផលប៉ះពាល់ពីព័ត៌មានមិនពិត។

ក្រុមអ្នកច្បាប់ចំនួន១៤នាក់មកពីផ្នែកអប់រំ  ប្រព័ន្ធផ្សព្វផ្សាយ ផ្នែកវេជ្ជសាស្រ្ត និងអង្គភាពមិនរកប្រាក់ចំណេញ រួមទាំងអ្នកតំណាងមកពីអង្គការសុខភាពពិភពលោកនឹងធ្វើការ ពិនិត្យឡើងវិញលើពាក្យស្នើ(Applications)ទាំងនោះ។

នៅខែធ្នូ កម្មវិធី Google News Initiative របស់ក្រុមហ៊ុន Google ធ្លាប់ប្រកាសផ្តល់ប្រាក់ មូលនិធិចំនួន១,៥លានដុល្លារដល់មជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយវ៉ាក់សាំងការពារជំងឺកូវីត ១៩ ដើម្បីគាំទ្រដល់ការស្រាវជ្រាវពិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here