Facebookលុបគណនីសារព័ត៌មានទូរទស្សន៍អ៊ីរ៉ង់ Press TV ដែលមានអ្នកប្រើប្រាស់ចំនួន ៤ លាននាក់

0

ប្រព័ន្ធផ្សព្វផ្សាយសង្គម Facebook បានបិទគណនី Press TV ដែលជាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានភាសាអង់គ្លេសដ៏ធំរបស់ប្រទេសអ៊ីរ៉ង់។ បណ្តាញសារព័ត៌មាននេះលើកឡើងថា ពួកគេពុំទទួលបានការព្រមានឬការពន្យល់ណាមួយមុនពេលការលុបបណ្តាញសារព័ត៌មានរបស់ពួកគេនោះទេ។

ទំព័រដែលមានការអះអាងថា មានអ្នកគាំទ្រចំនួនមនុស្សបួនលាននាក់ ត្រូវក្រុមហ៊ុន Facebook លុបចេញពីបណ្តាញសង្គម Facebook នៅរសៀលថ្ងៃអង្គារ។ ចំណាត់ការរបស់ Facebook ចំពោះសារព័ត៌មាន Press TV ធ្វើឡើងស្របពេលមានការចោទប្រកាន់ថ្មីថារដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo ប្រឆាំងនឹងទីក្រុងតេហេរ៉ង់។ថ្លែងនៅក្លឹបសារព័ត៌មានជាតិនៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃអង្គារ លោក Pompeo អះអាងថាក្រុមភេរវករអាល់កៃដាបានបង្កើត“ផ្ទះ” ថ្មីមួយនៅក្នុងប្រទេសដោយលោកពុំមិនផ្តល់ភ័ស្តុតាងរឹងមាំណាមួយដើម្បីគាំទ្រការចោទប្រកាន់ដ៏ក្លាហានរបស់លោកនោះទេ។

យ៉ាងណាមិញ បណ្តាញសារព័ត៌មាន Press TV ធ្វើការប៉ាន់ស្មានថា ការលុបចោលនេះអាចជាផ្នែកមួយនៃការបោសសំអាតចំពោះអ្នកគាំទ្រលោក Trump។ បណ្តាញសារព័ត៌មានបញ្ជាក់ថា ការវាយប្រហារកើតឡើងស្របគ្នានឹងការផ្សាយរបស់សារព័ត៌មាន Press TV អំពីអំពើហឹង្សាក្រោយការបោះឆ្នោតនៅសហរដ្ឋអាមេរិក។ នេះទំនងជាយុទ្ធនាការលុបដ៏ធំមួយក្រោយពីមានបាតុកម្មនៅ Capitol Hill កាលពីសប្តាហ៍មុន។

បញ្ហាបាតុកម្មនោះផងដែរ បណ្តាលឱ្យបណ្តាញសង្គម Twitter លុបគណនីរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump និងអ្នកគាំទ្រជាច្រើនរបស់លោករួមទាំងបុគ្គលល្បីៗមានដូចជាអតីតទីប្រឹក្សាសន្តិសុខជាតិឧត្តមសេនីយ៍ Michael Flynn និងលោកមេធាវី Sidney Powell ។ នៅថ្ងៃចន្ទម្សិលមិញនេះបណ្តាញសង្គម Twitter ក៏បានអះអាងថា ក្រុមហ៊ុនរបស់ខ្លួនក៏បានផ្អាកគណនីច្រើនជាងចំនួន ៧០,០០០គណនីដែលបានចែកចាយមាតិកា QAnon ៕

LEAVE A REPLY

Please enter your comment!
Please enter your name here