ថ្មីៗនេះ អ្នកប្រើប្រាស់ Skype ប្រឈមជាមួយបញ្ហាប្រើប្រាស់សេវាកម្មនៅជុំវិញពិភពលោក ដោយអ្នកប្រើប្រាស់រាយការណ៍ថា គណនី Skype មានការលុកចេញដោយស្វ័យប្រវត្តិ។
នៅពេលអ្នកប្រើប្រាស់ចង់លុកចូលទៅកាន់គេហទំព័រ Skype អ្នកប្រើប្រាស់ទទួលបានសារឆ្លើយតបមានសេចក្តីថា “យើងមិនអាចបំពេញសំណើរបស់លោកអ្នកបានទេ” ឬសារផ្សេងទៀតដែលបញ្ជាក់ថា “ក្រុមហ៊ុនបានដឹងអំពីបញ្ហាហើយកំពុងធ្វើការជួសជុលលើការចូលប្រើប្រាស់បណ្តាញឡើងវិញ។”
ប្រភព DownDetector បញ្ជាក់ថា ការដាច់ចរន្តមានរយៈពេល ៥០នាទី ហើយវាកើតឡើងនៅសហរដ្ឋអាមេរិក អឺរ៉ុប អាស៊ី និងផ្នែកផ្សេងទៀតនៃពិភពលោក។ នៅលើទំព័រដោះស្រាយបញ្ហា ក្រុមហ៊ុន Microsoft បានអះអាងទទួលស្គាល់ពីបញ្ហាមួយដែលជះឥទ្ធិពលដល់ការចូលការលុកចូល( sign-in) ការហៅ(calls) សារ(messages) ការស្វែងរក(search) ការចែករំលែកទូរស័ព្ទ(mobile sharing) ប្រព័ន្ធទូទាត់(payment systems) សារ (SMS) និងសេវាកម្មផ្សេងទៀត។ យ៉ាងណាមិញ បច្ចុប្បន្នភាពព័ត៌មានថ្មីបំផុតបញ្ជាក់ថា ក្រុមហ៊ុន Microsoft បានដោះស្រាយបញ្ហានេះរួចរាល់ ហើយដំណើរការរបស់សេវាកម្ម Skype បានវិលត្រលប់មកមករកភាពប្រក្រតី៕









