កម្មវិធី Adobe Flash Player មិនមានដំណើរការជាផ្លូវការទៀតទេ ហើយវាដល់ពេលវេលាដែលត្រូវលុបកម្មវិធីនោះចេញតែម្តង។ យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រុមហ៊ុន Adobe, Apple, Microsoft, Google, និង Mozilla ក្នុងខែកក្កដា ឆ្នាំ២០១៧ បានឲ្យដឹងថា កម្មវិធី Adobe Flash Player នឹងឈានដល់ការបញ្ចប់ដំណើរការជាផ្លូវការនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
នៅពេលនេះ គឺជាថ្ងៃទី១៤ ខែមករា ហើយដោយសារតែ មាតិកា Flash លែងដំណើរការនៅក្នុង Flash Player ដូច្នេះហើយ ដល់ពេលដែលអ្នកប្រើប្រាស់ត្រូវលុបកម្មវិធីនោះចេញហើយ។ ឥឡូវនេះនៅពេលអ្នកព្យាយាមបើកមាតិកា Flash លើកម្មវិធីរុករកនោះនឹងមានការបិទ(Block) ដោយស្វ័យប្រវត្តិជា default។ Flash player នឹងបង្ហាញរូបតំណាង Adobe Flash Player end of life page នៅពេលអ្នកចុចលើវា។
Flash Player មានដំណើរការល្អ ហើយវាជាបច្ចេកវិទ្យាស្នូលមួយដែលជួយបង្កើតគេហទំព័រ។ ជាអកុសល វាក៏ជាសុបិន្តអាក្រក់សម្រាប់អ្នកប្រើប្រាស់ផងដែរ ដោយសារតែអ្នកដែលបានដំឡើងវា បានប្រឈមនឹងការគំរាមកំហែងដោយជាទូទៅផ្តោតលើភាពងាយរងគ្រោះរបស់វា។ បើសិនជាអ្នកនៅតែប្រើកម្មវិធីនេះទៀត កុំព្យូទ័ររបស់អ្នកនឹងស្ថិតនៅក្នុងហានិភ័យពីកម្មវិធីអាក្រក់ ពីភ្នាក់ងារលួចលេខសម្ងាត់ ពីមេរោគ Phishing និងពីកម្មវិធីមេរោគផ្សេងៗទៀត។ ដូច្នេះ កម្មវិធី Flash គឺប្រើការលែងបានហើយ។ សូមលុបវាចោលឥលូវនេះទៅ៕









