ហេគឃ័រជនជាតិរុស្ស៊ីត្រូវតុលាកាកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១២ ឆ្នាំដោយសារពាក់ព័ន្ធក្នុងយុទ្ធនាការហេគអន្តរជាតិ

0

មេធាវីស្តីទីសហរដ្ឋអាមេរិកប្រចាំតំបន់ភាគខាងត្បូងនៃទីក្រុងញូវយ៉កលោក Audrey Strauss ប្រកាសថា តុលាការសហព័ន្ធ Manhattan ក្នុងប្រទេសរុស្ស៊ី កាត់ទោសហេគឃ័រជនជាតិរុស្ស៊ីលោក Andrei Tyurin អោយជាប់ពន្ធនាគាររយៈពេល១៤៤ខែ។

លោក Andrei Tyurin ជាប់ទោសពីបទបំពានលើកុំព្យូទ័រ លួចបន្លំ បន្លំក្នុងវិស័យធនាគារ និងបទល្មើសល្បែងស៊ីសងតាមអ៊ីនធឺរណិតខុសច្បាប់ ជាមួយនឹងការជាប់ពាក់ព័ន្ធក្នុងយុទ្ធនាការហេគកុំព្យូទ័រកំណត់គោលដៅលើស្ថាប័នហិរញ្ញវត្ថុសហរដ្ឋអាមេរិក ក្រុមឈ្មួញ អ្នកបោះពុម្ពព័ត៌មានហិរញ្ញវត្ថុ និងក្រុមហ៊ុនអាមេរិកផ្សេងទៀត។

ក្រសួងយុត្តិធម៌អះអាងថា លោក Tyurin នឹងត្រូវសមត្ថកិច្ចដកហូតប្រាក់ច្រើនជាងចំនួន ១៩លានដុល្លារដោយមានសវនាការរបស់តុលាការដោយនោះជាកាតព្វកិច្ចសំណងរបស់គាត់ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៦ ខែមេសា ខាងមុខនេះ។សូមបញ្ជាក់បន្ថែមផងដែរថា លោក Andrei Tyurin ក៏ជាប់ចោទពីបទជាមេខ្លោងរបស់អង្គភាពដែលវាយប្រហារកំណត់គោលដៅស្ថាប័នហិរញ្ញវត្ថុអាមេរិកចាប់ពីឆ្នាំ២០១២ ដល់ពាក់កណ្តាលឆ្នាំ២០១៥៕

LEAVE A REPLY

Please enter your comment!
Please enter your name here