បន្ទាប់ពីចេញគោលការណ៍ធ្វើបច្ចុប្បន្នភាពចុងក្រោយមក មនុស្សរាប់រយនាក់គិតថាជាការប្តូរពី WhatApp ទៅប្រើប្រាស់នូវកម្មវិធីផ្សេង។ Signal គឺជា platform ដែលពេញនិយម និងល្អជាង WhatApp ដោយសារវាមានលក្ខណៈឯកជនពិសេសជាង។ តើអ្នកដឹងថាវាមានសុវត្ថិភាពគ្រាន់តែអ្នកកំណត់ setting modification តិចតួចប៉ុណ្ណោះ? ថ្ងៃនេះ យើង នឹងបង្ហាញអ្នកពីរបៀបប្រើ Signal ដើម្បីរក្សាសុវត្ថិភាព និងភាពឯកជន។
ដំបូង យើងចូលទៅកាន់ Setting។ នៅទីនោះ យើងនឹងកំណត់ setting ៤ប្រភេទ ដូចជា៖
– ចាក់សោអេក្រក់ (Screen locking (ទាំង iOS និង Android): app នឹងសួរអ្នកនៅពេលអ្នក ចូលប្រើទូរស័ព្ទ។ អ្នកអាចកំណត់តាមរយៈ face identification ឬ fingerprint ឬលេខសម្ងាត់ ក៏បាន)។
– សុវត្ថិភាពអេក្រក់ (Screen security (ទាំង iOS និង Android): ចំពោះអ្នកប្រើ iPhone វាការពារការបង្ហាញទិន្នន័យនៅក្នុង app switcher និងចំពោះអ្នកប្រើ Android វាការពារពី ការថតអេក្រង់ (screenshots))។
– ចាក់សោរការចុះឈ្មោះ (Registration Lock (មានទាំង iOS និង Android): វាទាមទារឱ្យអ្នក ប្រើបញ្ចូល PIN នៅពេលចូលទៅក្នុង Signal ដែលអាចការពារមិនឱ្យបន្ថែមឧបករណ៍ទី២។
– ក្តារចុចអនាមិក (Incognito Keyboard (មានតែនៅ Android ទេ): វាការពារក្តារចុចពីការផ្ញើ អ្វីដែលអ្នកបានវាយទៅកាន់អ្នកទីបី។ នេះជាការការពារមួយដែលរក្សាការសម្ងាត់អ្នក)។
អ្នកជំនាញក៏បានបន្ថែមថា អ្នកអាចបញ្ជូនបន្តការទូរស័ព្ទ (Relay Calls) ដែលវាផ្ញើការទូរស័ព្ទអ្នក តាមរយៈ Signal server ដែលអាចការពារ IP address របស់អ្នក៕