Facebook ប្តឹង​អ្នក​អភិវឌ្ឍន៍ Chrome ពីររូប​ពីបទ​លួច​ទិន្នន័យ​ប្រវត្តិរូប​របស់​អ្នកប្រើប្រាស់

0

ក្រុមហ៊ុន Facebook Inc និង​ក្រុមហ៊ុន Facebook Ireland ដាក់ពាក្យ​បណ្តឹង​តាមផ្លូវ​ច្បាប់​នៅក្នុង​ប្រទេស​ព័រទុយហ្កាល់​ដើម្បី​ប្រឆាំងនឹង​មនុស្ស​ចំនួន​ពីរ​នាក់​ពីបទ​លួច​យក​ទិន្នន័យ​របស់​អ្នកប្រើប្រាស់ និង​ទិន្នន័យ​ផ្សេងទៀត​ពី​គេហទំព័រ Facebook ដែល​បាន​បំពាន​លើ​ល័ក្ខខ័ណ្ឌ​របស់​សេវាកម្ម និង​ច្បាប់​ការពារ​ទិន្នន័យ​ក្នុងប្រទេស    ព័រទុយហ្កាល់។

ផ្នែក​បន្ថែម Chrome ដែលមាន​គំនិតអាក្រក់​កំណត់​គោលដៅ​អ្នកប្រើប្រាស់បណ្តាញ​សង្គម (Extensions)

ក្រុម​ជនជាប់ចោទ​បង្កើត​ផ្នែក​បន្ថែម (browser extensions) និង​ដាក់​ផ្នែក​បន្ថែម​ទាំងនោះ​លើ​ហាង Chrome ដោយ​ប្រើ​ឈ្មោះ​អាជីវកម្ម“ Oink និង Stuff” ដែលជា​ក្រុមហ៊ុន​ជំនាញ​ក្នុងការ​បង្កើត​កម្មវិធី Android  និង browser extensions  សម្រាប់ Chrome, Firefox, Opera និង Microsoft Edge ។ ខណៈ​ដែលមាន​ក្រុមហ៊ុន​អភិវឌ្ឍ browser extensions ជាច្រើន ក្រុមហ៊ុន Facebook បាន​និយាយថា មាន​ផ្នែក​បន្ថែមចំនួន ៤ គឺ Web for Instagram plus DM, Blue Messenger, Emoji keyboard, and Green Messenger  ជា​ផ្នែក​បន្ថែម​មាន​មេរោគ​និង​បង្កប់​កូដ​កុំ​ព្យួ​ទ័​រ​ដែល​លាក់​មុខងារ​មិនល្អ​ដូចជា spyware ។

Scraping គឺជា​ទម្រង់​នៃ​ការប្រមូល​ទិន្នន័យ ដែល​ពឹង​ផ្អែកលើ​ស្វ័យប្រវត្តិកម្ម​ដែល​ពុំមាន​ការអនុញ្ញាត​ដើម្បី​ទាញយក​ទិន្នន័យ​ពី​គេហទំព័រ​ឬ​កម្មវិធី។

ក្រុមហ៊ុន Facebook បញ្ជាក់ថា នៅពេល​អ្នកប្រើប្រាស់​ដំឡើង​ផ្នែក​បន្ថែម​ទាំងនេះ(extensions) នៅលើ​កម្មវិធី​រុករក (browsers) របស់​ពួកគេ​នោះ អ្នកប្រើប្រាស់​ក៏​កំពុងតែ​ដំឡើង​លេខ​កូដ​សម្ងាត់​ដែល​រចនា​ឡើង​ដើម្បី​ប្រមូលយក​ព័ត៌មាន​របស់​អ្នកប្រើប្រាស់​ពី​គេហទំព័រ Facebook ប៉ុន្តែ​ក៏មាន​ព័ត៌មាន​ពី​កម្មវិធី​រុករកផ្សេងៗទៀត​របស់​អ្នកប្រើប្រាស់​ដែល​មិនមាន​ជាប់ទាក់ទង​នឹង Facebook ផងដែរ។ នៅពេលដែល​ចូល​មើល​គេហទំព័រ Facebook នោះ នឹងមាន browser extensions ដើម្បី​ប្រមូល​ឈ្មោះ​អ្នកប្រើប្រាស់ លេខ​សម្គាល់​អ្នកប្រើប្រាស់ ភេទ ស្ថានភាព ទំនាក់ទំនង​ក្រុម អាយុ និង​ព័ត៌មានផ្សេងៗទៀត ដែលមាន​ជាប់ទាក់ទង​នឹង​គណនី​របស់​អ្នកប្រើប្រាស់។

គួរ​រំលឹក​ផងដែរ​ថា ចាប់តាំងពី​ដើមឆ្នាំ២០១៩ អ្នកកាន់ការ​ងារ​ផ្នែក​ច្បាប់​របស់ Facebook បានដាក់​ពាក្យបណ្តឹង​ប្រឆាំងនឹង​ភាគី​ទី​បី(third-parties)ជាច្រើន​ដែល​បាន​បំពាន​លើ​វេទិកា​របស់ខ្លួន។ ស្រដៀង​គ្នា​នេះដែរ នាពេល​បច្ចុប្បន្ន Facebook បាន​ស្នើឱ្យ​ចៅក្រម​ព័រទុយហ្កាល់​ចេញ​សេចក្តីសម្រេច​ជា​អចិន្ត្រៃយ៍​ប្រឆាំងនឹង​ក្រុម Oink និង Stuff team ហើយ​ឱ្យ​ក្រុមហ៊ុន​នោះ​លុបចោល​ទិន្នន័យ​អ្នកប្រើប្រាស់ Facebook ទាំងអស់​ដែល​ក្រុម Oink និង Stuff team ទាញ​យកបាន​តាមរយៈ​ផ្នែក​បន្ថែម (extensions)ទាំង​បួន​នោះ។

បញ្ជាក់៖ ជនជាប់ចោទ​មិនបាន​សម្របសម្រួល​លើ​ប្រព័ន្ធ​សុវត្ថិភាព​របស់ Facebook ទេ។ ប៉ុន្តែ​ផ្ទុយទៅវិញ​ពួកគេ​ប្រើប្រាស់​ផ្នែក​បន្ថែម(extensions)នៅលើ​ឧបករណ៍​របស់​អ្នកប្រើប្រាស់​ដើម្បី​ប្រមូល​ព័ត៌មាន​ទាំងនោះ៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here