ក្រុមហ៊ុន​ប្តូរប្រាក់ Livecoin ប្រកាស​បិទ​សេវាកម្ម​ក្រោយពី​មាន​គេ​ហេ​គ​ចូល

0

សេវាកម្ម Livecoin Exchange  ប្រកាស​បិទ​ក្រោយពី​មានការ​បំពាន​នៅ​ខែធ្នូ។ វេទិកា​ផ្តល់​សេវាកម្ម​ជួញដូរ​ប្រកាសថា នឹង​បិទ​សេវាកម្ម​របស់ខ្លួន និង​សង​ប្រាក់​សំណង​ដល់​អ្នកប្រើប្រាស់​ដែល​នៅសល់។

គួរ​រំលឹក​ផងដែរ​ថា ម៉ាស៊ីន​មេ​របស់​ក្រុមហ៊ុន Livecoin រង​ការសម្របសម្រួល​នៅ​ខែ​មុន ហើយ​បាត់បង់​ការគ្រប់គ្រង​លើ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន។ ដំបូង អ្នក​វាយប្រហារ​បាន​កែប្រែ​អត្រា​ប្តូរប្រាក់ crypto  ដោយ​បំប៉ោង​អត្រា​ទាំងនោះ​ទៅជា​តួលេខ​មិន​ពិត។

ការវាយប្រហារ​នេះ​មាន​សក្តានុពល​ខ្លាំង ពីព្រោះ​អ្នក​ដែល​នៅ​ពីក្រោយ​ការវាយប្រហារ​កំណត់​អត្រា​ប្តូរប្រាក់​សម្រាប់ bitcoin ទៅ $ 450,000 និង​អត្រា Ethereum ដល់ $ 15,000 បើ​ប្រៀបធៀប​ទៅនឹង​តម្លៃ​ធម្មតា​គឺ​ត្រឹមតែ       $ 600 ។ ក្រោយមកទៀត ក្រុម​ហេ​គ​ឃ័​រ​ចាប់ផ្តើម​បើក​គណនី ដោយ​ទាញយក ប្រាក់ចំណេញ​នៅក្នុង​ដំណើរការ​នេះ។

ក្រុមហ៊ុន​ប្តូរប្រាក់​បាន​ប្រឹងប្រែង​ដើម្បី​អាច​គ្រប់គ្រង​លើ​ម៉ាស៊ីន​មេ​ដែល​ត្រូវ   ហេ​គ​ឃ័​រ​លួច និង​កែប្រែ​តម្លៃ​នោះ​ឲ្យ​បាន ប៉ុន្តែ​អ្នក​វាយប្រហារ​បានចាប់ផ្តើម​ប្រមូល​គណនី​របស់​អ្នកប្រើប្រាស់​ជាមួយនឹង​ប្រាក់ចំណេញ​ដ៏​មហិមា។

ក្រុមហ៊ុន Livecoin ប្រកាសថា ក្រុមហ៊ុន​ទទួល​ការទាមទារ​ប្រាក់​សំណង​រហូតដល់​ថ្ងៃទី១៧ ខែមីនា ហើយ​ក្រោយពី​រយៈពេល​នោះ ក្រុមហ៊ុន​នឹង​ពុំ​ទទួលយក​សំណើ​សង​សំណង​ថ្មី​ណាមួយ​ទៀត​ទេ។

ជា​ចុងក្រោយ ក្រុមហ៊ុន​ថែមទាំង​ព្រមាន​អំពី​ក្រុម​សារ​ក្លែងក្លាយ និង​ក្រុម​ផ្សព្វផ្សយ​ផ្សេងទៀត(Channels)  ដែលមាន​ការចូលរួម​ជា​ក្រុម​ពី​មនុស្សផ្សេងៗគ្នា ដោយ​នៅក្នុង​ក្រុម​នោះ​មាន​បង្កប់​ហេ​គ​ឃ័​រ​ជាច្រើន។ ការចូលរួម​នៅក្នុង​ក្រុម​ទាំងនោះ យើង​អាច​នឹង​ប្រឈម​ជាមួយ​ហានិភ័យ​ជាច្រើន ព្រោះតែ​យើង​ពុំ​ស្គាល់​ក្រុម​ទាំងនោះ​ច្បាស់​នោះទេ៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន gbhackers ចុះផ្សាយ​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here