ក្រុមហ៊ុន Google និយាយថា ក្រុមហ៊ុននឹងបិទកម្មវិធីរុករក (browsers) Chromium ដែលជាកម្មវិធីរុករកភាគីទីបី(third-party)មិនឲ្យមានការប្រើប្រាស់លើគេហទំព័រឯកជនរបស់ក្រុមហ៊ុន Google ក្រោយពីរកឃើញថា browserទាំងនោះកំពុងបញ្ចូលកម្មវិធីនោះរុករករបស់ពួកគេនៅលើទំព័រ Google បើទោះបីជា browser ទាំងនោះអាចប្រើបានតែនៅលើកម្មវិធី Chrome ក៏ដោយ។
កត្តានេះដោយសារតែAPI របស់ Google ជាច្រើនដូចជាកូដ Chromium មានកំណត់សម្រាប់តែលើ Google Chrome ប៉ុណ្ណោះ ហើយមិនមានបំណងឲ្យអ្នកប្រើប្រាស់ browser Chromium ទាំងអស់មកប្រើលាយឡំគ្នា និងប្រើប្រាស់ទំព័រ Google បានដែរនោះទេ។
ក្រុមហ៊ុន Eisinger មិនបានបញ្ជាក់ប្រាប់ឈ្មោះរបស់កម្មវិធីរុករកដែលប្រើប្រាស់លើទំព័រ Chrome ដោយគ្មានការអនុញ្ញាតនោះទេ ប៉ុន្តែក្រុមហ៊ុនបានបង្ហាញថា ក្រុមហ៊ុននឹងដាក់កម្រិតលើកម្មវិធីរុករក Chromium របស់ភាគីទីបីមិនឲ្យមានដំណើរការលើទំព័ររបស់កម្មវិធី Chrome នៅលើកុំព្យូទ័រចាប់ពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២១ ។
តាមរយៈការដកសិទ្ធិរបស់កម្មវិធីរុករក Chromium ផ្សេងទៀត(Chromium web browsers)លើទំព័រ Chrome ការបិទនោះនឹងដកសមត្ថភាពរបស់ Chromium web browser មិនឲ្យប្រើ Chrome Sync API ដើម្បី sync ទិន្នន័យរបស់អ្នកប្រើប្រាស់ Chromium web browser ទាំងអស់ទៅលើឧបករណ៍ ដែលពួកគេបានលុកចូលដើប្រើគណនី Google នោះទេ។
ទោះយ៉ាងណា ក្រុមហ៊ុន Google និយាយថា អ្នកប្រើប្រាស់ដែលបានប្រើមុខងារពិសេសឯកជនរបស់ Google ដែលមានដូចជា Chrome Sync ខណៈពេលពួកគេកំពុងប្រើប្រាស់កម្មវិធីរុករកភាគីទីបី អ្នកប្រើប្រាស់ទាំងនោះនៅតែអាចចូលប្រើទិន្នន័យ ដែលពួកគេបាន Synce រួចដោយផ្ទាល់ឬនៅក្នុងគណនី Google account របស់ពួកគេ ដោយអាស្រ័យលើការកំណត់ sync settings របស់ពួកគេ។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១