ក្រុមហ៊ុន Tesla ប្តឹង​អតីត​និ​យោ​ជិ​ក​ពីបទ​លួច​ទិន្នន័យ​សំខាន់

0

ក្រុមហ៊ុន Tesla Inc ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាមេរិក​ដែលមាន​មូលដ្ឋាន​នៅ តំបន់ Palo Alto រដ្ឋ​កាលីហ្វ័រ​ញ៉ា​បាន​ប្តឹង​អតីត​បុគ្គលិក និង​វិស្វករ​កម្មវិធី​ម្នាក់​ដែលមាន​ឈ្មោះថា Alex Khatilov ពីបទ​លួច​ទិន្ន័យ​ពាណិជ្ជកម្ម និង​បំពាន​កិច្ចសន្យា​ក្នុង​រយៈពេល​សប្តាហ៍​ដំបូង​នៃ​ការបម្រើ​ការ​នៅ​ក្រុមហ៊ុន​នេះ។

ក្រុមហ៊ុន​ចោទប្រកាន់​លោក Khatilov ពី​ការ​លួច​លេខ​កូដ និង​ឯកសារ​ពី WARP Drive ដែលជា​ប្រព័ន្ធ​កម្មវិធី​ផ្នែក​ខាងក្រោយ។ ក្រុមហ៊ុន Tesla បង្កើត​ប្រព័ន្ធ​នោះ​ឡើង​ដើម្បី​អាច​ផ្តល់​ស្វ័យប្រវត្តិកម្ម​នូវ​ដំណើរការ​អាជីវកម្ម​ជាច្រើន​ដែល​ពាក់ព័ន្ធ​នឹង​ការផលិត​និង​លក់​រថយន្ត​របស់ខ្លួន។ របាយការណ៍​របស់ CNBC រាយការណ៍​ថា ក្រុមហ៊ុន​ក៏បាន​ចោទប្រកាន់​គាត់​ពីបទ​លុប​ភស្តុតាង​នៅពេល​ក្រុម​សន្តិសុខ​បាន​ទៅ​ជួប​ជនជាប់ចោទ។ ជនជាប់ចោទ​ត្រូវ​ក្រុមហ៊ុន​ជួល​មក​ដើម្បី​ឲ្យ​ជួយ​ដល់​ក្រុម​ការធានា​គុណភាព​របស់​ក្រុមហ៊ុន Tesla ក្នុងការ​បង្កើត​កម្មវិធី​ដែល​អាច​ផ្តល់​ស្វ័យប្រវត្តិកម្ម​ដល់​ការងារ ឬ​ដំណើរការ​អាជីវកម្ម​ដែល​ទាក់ទង​ទៅនឹង​បរិស្ថាន​សុខភាព និង​សុវត្ថិភាព។

គួរ​រំលឹក​ផងដែរ​ថា ជនជាប់ចោទ​ចាប់ផ្តើម​ធ្វើ​ការឱ្យ​ក្រុមហ៊ុន Tesla នៅ​ថ្ងៃទី២៨ ខែធ្នូឆ្នាំ២០២០ ហើយភ្លាមៗនោះ​គាត់​ចាប់ផ្តើម​ផ្ទុក(Upload)ឯកសារ និង​ស្គ្រី​ប (សរសេរ​ជា​ភាសាសរសេរ​កម្មវិធី​ដែលមាន​ឈ្មោះថា Python) ទៅក្នុង​គណនី Dropbox របស់គាត់។ ក្រុមហ៊ុន Tesla ចាប់បាន​សកម្មភាព​លួច​របស់គាត់​នៅ​ថ្ងៃទី6 ខែមករា។

នៅ​ទីបំផុត លោក Khatilov ប្រាប់​កាសែត New York Post នៅ​ថ្ងៃ​សុក្រ​ថា ឯកសារ​ក​ម្មិ​ធី​បញ្ចូល​ទៅ Dropbox របស់លោក​ដោយ​អ​ចេតនា(កំហុស​បច្ចេកទេស)។ គាត់​បាន​ព្យាយាម​ធ្វើ​ថតចម្លង(backup copy) ឯកសារ​ទុក​នៅលើ​កុំព្យូទ័រ​របស់គាត់ ហើយ​គាត់ បាន​ផ្លាស់ប្តូរ​វា​ទៅ Dropbox ដោយ​អ​ចេតនា។ លោក​មិន​បានដឹង​ទេ​ថា ក្រុមហ៊ុន Tesla កំពុង​ប្តឹង​រូ​ន​លោក រហូត​ទាល់​ខាង​កាសែត​ទាក់ទង​ទៅ ទើប​គាត់​ដឹង​ពី​បញ្ហា​នេះ៕

ប្រភពព័ត៌មាន gbhackers ចុះផ្សាយ​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១

ប្រែ​សម្រួល៖ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here