Sonicwall ត្រូវ​ហេ​គ​ឃ័​រ​លួច​ប្រើ​តាមរយៈ​ការ​កេងចំណេញ​ពី​ភាព​ងាយ​រងគ្រោះ Zero-Day

0

អ្នកស្រាវជ្រាវ​ផ្នែក​សន្តិសុខ​តាម​អ៊ី​ន​ធឺរ​ណិ​ត​រាយការណ៍​ថា នៅ​ថ្ងៃ​សុក្រ ទី២២ខែមករា​ សប្តាហ៍​មុន​ក្រុមហ៊ុន SonicWall ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ិន​ធឺរ​ណិ​ត​ដ៏​មាន​ប្រជាប្រិយភាព​លើ​ផលិតផល firewall និង VPN ក្លាយជា​ជនរងគ្រោះ​ដោយសារ​ការវាយប្រហារ​សម្របសម្រួល​លើ​ប្រព័ន្ធ​ក្នុង​របស់​ក្រុមហ៊ុន។

ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង San Jose (ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា) បញ្ជាក់ថា អ្នក​គំរាម​គំហែង​បានធ្វើការ​វាយប្រហារ​ទៅលើ​ប្រព័ន្ធ​ខាងក្នុង​របស់​ក្រុមហ៊ុន​ដោយ​កេងចំណេញ​ពី​ភាព​ងាយ​រងគ្រោះ zero-day លើ​ផលិតផល​សម្រាប់​ការចូល​ប្រើប្រាស់​បាន​ពី​ចម្ងាយ។សូមបញ្ជាក់ថា ផលិតផល​ដែល​ចូល​ប្រើ​ពី​ចម្ងាយ​ទាំងនោះ​មានដូចជា​ម៉ាស៊ីន​ភ្ញៀវ NetExtender VPN ជំនាន់10.x និង Secure Mobile Access (SMA)។ បុគ្គលិក​នៅក្នុង​ក្រុមហ៊ុន​ប្រើ​ផលិតផល​ទាំងនេះ​ដើម្បី​សម្រួល​ដល់​ការងារ​ផ្ទៃក្នុង​របស់​ពួកគេ។

ផលិតផល​រង​ផលប៉ះពាល់​មាន NetExtender VPN កំណែ 10.x (ឆ្នាំ 2020) ដោយ​គេ​ប្រើប្រាស់​វា​សម្រាប់​ភ្ជាប់​ទៅនឹង​ឧបករណ៍​ស៊េរី SMA 100 និង SonicWall firewalls។ Secure Mobile Access (SMA) កំណែ version 10.x សម្រាប់​ដំណើរការ​លើ SMA 200, SMA 210, SMA 400, SMA 410 physical devices និង SMA 500v virtual device។

អនុសាសន៍​សម្រាប់​អ្នក​ប្រើ​ឧបករណ៍​ជំនាន់ SMA 100

-ប្រើប្រាស់ firewall សម្រាប់តែ​ការភ្ជាប់ SSL-VPN ទៅ​ឧបករណ៍ SMA ពី​IP បាន​ស្គាល់ ឬ​មាន​បញ្ជី​ត្រឹមត្រូវ។

ការណែនាំ​សម្រាប់​អ្នក​ប្រើ firewalls ជាមួយនឹង​ការចូល​ប្រើ SSL-VPN តាមរយៈ

អ៊ី​ន​ធឺរ​ណិ​ត​ម៉ាស៊ីន​ភ្ញៀវ NetExtender VPN 10.x

-បិទ​ការចូល​ប្រើ NetExtender ទៅ firewall ឬ​រឹតត្បិត​ការចូល​ប្រើ​អ្នកប្រើប្រាស់​និង​អ្នកគ្រប់គ្រង​តាមរយៈ​បញ្ជី​អនុញ្ញាត ឬ បញ្ជី​សុវត្ថិភាព​សម្រាប់ IP សាធារណៈ​របស់​ពួកគេ។

គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន SonicWall ក៏​គាំទ្រ​ការផ្ទៀងផ្ទាត់​កត្តា​ច្រើន​លើ​គណនី SONICWALL SMA, Firewall និង MYSONICWALL ទាំងអស់​ផងដែរ៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន gbhackers ចុះផ្សាយ​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here