ក្រុម​ឧក្រិដ្ឋកម្ម​អ៊ី​ន​ធឺរ​ណិ​ត​ដាក់ពង្រាយ​មេរោគ​តាមរយៈ WhatApp ដើម្បី​វាយប្រហារ​ឧបករណ៍ Android

0

របាយការណ៍​សន្តិសុខ​នៅពេលថ្មីៗនេះ​បាន​រកឃើញ​មេរោគ​ថ្មី malware នៅក្នុង​ឧបករណ៍ Android ដែល​បានដាក់​ពង្រាយ​ដោយ​ស្វ័យប្រវត្តិ​តាមរយៈ platform ផ្ញើ​សារ​បន្ទាន់ ដែល​កើតមាន​ចំពោះ​កម្មវិធី WhatApp។

យោងតាម Lukas Stefanko អ្នកសរសេរ​របាយការណ៍​សន្តិសុខ​បានឱ្យដឹងថា គោលបំណង​នៃ​អ្នក ប្រតិបត្តិ​គឺ​អូសទាញ​អ្នកប្រើប្រាស់​ឱ្យ​តំឡើង​កម្មវិធី​ផ្សាយពាណិជ្ជកម្ម​នៅលើ​ប្រព័ន្ធ៖ “មេរោគ malware ត្រូវបាន​ដាក់ពង្រាយ​តាមរយៈ​សេវា​ដូចជា WhatApp បង្ខំ​ឱ្យ​កម្មវិធី​ឆ្លើយតប​ដោយ​ស្វ័យប្រវត្តិ​រាល់​សារ ដែលមាន​ផ្ទុក link អាក្រក់ Huawei Mobile” យោងតាម​ការលើកឡើង​របស់​អ្នកស្រាវជ្រាវ។

Link នេះ​ភ្ជាប់​ផ្ទាល់​ទៅកាន់​អ្នក​ប្រើ​គេហទំព័រ​ដែល​មើលទៅ​ដូចជា Google Play Store ផ្លូវ​ការដែល​អ្នក ប្រើ​តែងតែ download កម្មវិធី​អាក្រក់ ដែល​ស្នើ​អ្នក​ប្រើ​ឱ្យ​ផ្ញើ​សារ​ជូនដំណឹង។ ការវាយប្រហារ​នេះ​ផ្តោត លើ​លក្ខណៈ​ឆ្លើយតប​ភ្លាម​របស់ WhatApp (WhatApp’s quick reply feature) ដែល​ត្រូវបាន​ប្រើ​ដើម្បី តប​ទៅនឹង​សារ income ដោយផ្ទាល់​ពី notification bar។

បន្ថែម​ពីលើ​ដំណើរការ system notifications កម្មវិធី​អាក្រក់​នេះ​ក៏​សើ្ន​សុំ​សិទ្ធិ​ដំណើរការ background និង modify setting កម្មវិធី​ផ្សេង ដែល​អាច​នាំទៅ​កាន់ការ​លួច​ព័ត៌មាន​អត្តសញ្ញាណ។ វា​ត្រូវបាន​រក ឃើញថា​កូដកម្ម​វិធី​ប្រហែលជា​ផ្ញើ​ការឆ្លើយតប​ដោយ​ស្វ័យប្រវត្តិ​ទៅកាន់​គណនី​របស់​ជន​រងគ្រោះ​នៅលើ​កម្មវិធី WhatApp ។ ទោះបីយ៉ាងណា លោក Stefanko ជឿជាក់ថា​ជំនាន់​ក្រោយ (later versions) នៃ​កម្មវិធី​មេរោគ​នេះ​អាច​នឹង​ផ្ញើ ការឆ្លើយតប​តាមរយៈ​កម្មវិធី Android ដែលមាន​ការកំណត់ (setting) ស្រដៀង​ទៅនឹង WhatApp។ លោក​ក៏បាន​បន្ថែមថា គាត់​មិនអាច​កំណត់​ពី​របៀប​នៃ​ការចម្លង​ថា​វា​កើតឡើង​ដោយ​របៀប​ណា​នោះទេ  តែ​ទោះជា​យ៉ាងណា គាត់​បាន​លើកឡើងថា “វា​ចាប់ផ្តើម​ពី​ការផ្ញើ​សារ (messages), emails, social media post, chat group ជាដើម” ៕

ប្រភពព័ត៌មាន៖ security newspaper ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១

ប្រែ​សម្រួល​ដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here