ប្រទេស​ឥណ្ឌា​ស្នើច្បាប់​ហាមឃាត់​រូបិយប័ណ្ណ​ឌីជីថល cryptocurrencies ជា​ផ្លូវការ

0

យោងតាម​របៀបវារៈ​នីតិប្បញ្ញត្តិ​ដែល​ចុះបញ្ជី​ដោយ​រដ្ឋាភិបាល​ឥណ្ឌា​បង្ហាញថា ប្រទេស​ឥណ្ឌា​គ្រោង​នឹងដាក់​ចេញ​នូវ​ច្បាប់​មួយ​ដើម្បី​ហាមឃាត់​រូបិយប័ណ្ណ cryptocurrencies ឯកជន​ដោយមាន​ដូចជា bitcoin និង​ដាក់ចេញ​នូវ​ក្របខ័ណ្ឌ​លើ​រូបិយប័ណ្ណ​ឌីជីថល​ផ្លូវ​ការដែល​ចេញ​ដោយ​ធនាគារកណ្តាល។

របៀបវារៈ​ដែល​ផ្សព្វផ្សាយ​នៅលើ​គេហទំព័រ​របស់​សភា​ជាន់​ទាប​នៅ​ថ្ងៃ​សុក្រ ទី២៩ ខែមករា បញ្ជាក់ថា “ច្បាប់​នេះ​នឹង​បង្កើត​ក្របខ័ណ្ឌ(framework) មួយ​សម្រាប់​ការបង្កើត​រូបិយប័ណ្ណ​ឌីជីថល​ផ្លូវ​ការដែល​ចេញ​ដោយ​ធនាគារ​បម្រុង​នៃ​ប្រទេស​ឥណ្ឌា (RBI)” ។

គួរបញ្ជាក់​ផងដែរ​ថា រដ្ឋាភិបាល​នៅ​ជុំវិញ​ពិភពលោក​ស្វះ​ស្វែងរក​វិធី​ដើម្បី​គ្រប់គ្រង​រូបិយ    ប័ណ្ណ cryptocurrencies ប៉ុន្តែ​ពុំមាន​ប្រទេស​សេដ្ឋកិច្ច​ធំ​ណាមួយ​ចេញមុខ​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការដាក់​បម្រាម​នោះទេ បើទោះបីជា​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​លើ​ការប្រើ​ទិន្នន័យ​អ្នកប្រើប្រាស់​មិន​ត្រឹមត្រូវ និង​ផលប៉ះពាល់​ដែល​អាច​កើតមាន​លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ក៏ដោយ៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Reuters ចុះផ្សាយ​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here