មេក្លោង​បង្កើត​មេរោគ NetWalker Ransomware ត្រូវបាន​ចាប់ខ្លួន

0

នៅក្នុង​របាយការណ៍​នាពេលថ្មីៗនេះ ក្រសួងយុត្តិធម៌​អាមេរិក (DOJ) បានប្រកាស​ជា​សាធារណៈ​ពី​ការ បិទ​ដំណើរការ​មេរោគ NetWalker ransomware និង​ចាប់ខ្លួន​លោក Sebastien Vachon-Desjardins ដែលជា​ជនដៃដល់​នៅក្នុង​ប្រតិបត្តិការ​នេះ។ ការចាប់ខ្លួន​នេះ​ធ្វើឡើង​ដោយ មានការ​សហការគ្នារ​វាង​អាជ្ញាធរ​អាមេរិក និង Bularian ដែលជា​អ្នក​រឹបអូស​យក​គេហទំព័រ​ខុសច្បាប់ របស់ NetWalker ដែល​គំរាមថា​នឹង​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​លួចបាន​ទៅកាន់​ស្ថាប័ន​ដែល​ឆ្លង​មេរោគ ។

នៅក្នុង​ប្រតិបត្តិ​ការដែល​ដំណើរការ​តាំងពី​ឆ្នាំ២០១៩ នោះ ប្រតិបត្តិ​ករ​មេរោគ NetWalker បាន​បង្ក​ឱ្យ​ក្រុមហ៊ុន​រាប់រយ​ទូទាំង​ពិភពលោក បាត់បង់​ថវិកា​ជាច្រើន។ ឯកសារ​ក្រសួងយុត្តិធម៌ បាន​សង្កត់ធ្ងន់ថា​ក្រុម​ឧក្រិដ្ឋជន​បាន​លួច​ប្រា​ក់ជាង ២៥លាន​ដុល្លារ​អាមេរិក នៅក្នុង​រយៈពេល ៥ខែ។

អាជ្ញាធរ​បាន​ប៉ាន់ប្រមាណ​ថា ជនជាប់ចោទ Desjardins បង្កើត​ប្រាក់ចំណេញ​សរុប​ជាង ២៧លាន​ដុល្លារ​អាមេរិក។ វា​បាន​បង្ហាញថា លោក Desjardins បាន​បង្កើត​រចនាសម្ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​តាំងពី​ឆ្នាំ ២០២០ ដូច្នេះ ជននេះ​មិន​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​មេរោគ malware នេះ​ទេ។

គេហទំព័រ NetWalker ជា ransomware as a service (RaaS) platform មានន័យថា​អ្នក​អភិវឌ្ឍ​កំពុងតែ ធ្វើ​អាជីវកម្ម​ជាមួយនឹង​ឯកជន​ដូចដែល​លោក Desjardins ដែលជា​អ្នកទទួលខុសត្រូវ​ក្នុងការ​កំណត់​អាទិភាព ជនរងគ្រោះ និង​ចាប់ផ្តើម​ប្រព្រឹត្ត​បទល្មើស។

នៅក្នុង​ឧបទ្ទវហេតុ​ទាក់ទង​នឹង​ការស៊ើបអង្កេត​នេះ ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ (FBI) បាន រឹបអូស​ប្រាក់​ប្រហែល ៤៥០ពាន់​ដុល្លារ ក្នុង​ទម្រង់ cryptocurrencies ដែលជា​ផ្នែក​មួយ​នៃ​ប្រាក់ ចំណេញ ដែល​រកបាន​ដោយ​ក្រុម​ហេ​គ​ឃ័​រ​នេះ។

នៅក្នុង​ចំណោម​ជនរងគ្រោះសំខាន់ៗរួមមាន៖ Equinix, Enel, ភ្នាក់ងារ​អន្តោប្រវេសន៍ Argentina សកលវិទ្យា​ល័យ California San Francisco រួមទាំង​ក្រុមហ៊ុន​ខ្នាតតូច និង​មធ្យម​រាប់រយ​ទៀត។ ឧក្រិដ្ឋកម្ម​តាម​អ៊ី​ន​ធឺរ​ណិ​ត បាន​វាយប្រហារ​ដល់​សាលាក្រុង មន្ទីរពេទ្យ ភ្នាក់ងារ​ស្រាវជ្រាវ សេវា​បន្ទាន់ (emergency service) សាលារៀន​នៅ​ស្រុក មហាវិទ្យាល័យ និង​សកល​វិទ្យាល័យ​ជាច្រើន​នៅ​ទូទាំង​អាមេរិក៕

ប្រភពព័ត៌មាន៖ security newspaper ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១

ប្រែ​សម្រួល​ដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here